en     km
en     km

​សម្ត​ច​ ស​ ខេ​ង​ ៖ ​ការ​អនុវត្ត​ទោស​ជនសង្ស័យ​គ្រឿន​ញៀន​ជា​ក្ដី​កង្វល់​ពី​ភាព​ចង្អៀ​ត​ណែន​នៃ​ពន្ធនាគារ​

Share

ភ្នំពេញ​៖​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​ស​ន្និ​បាទ​ស្តី​ពី​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​ដោយ​បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដោយ​ចាប់​បាន​ជនសង្ស័យ​ជាង​១​ម៉ឺន​៨​ពាន់​នាក់​នាំ​ឲ្យ​ង្អៀ​ត​ណែន​ពន្ធនាគារ​ ស្រប​ពេល​ក្រសួងយុត្តិធម៌​កំពុង​ដំណើរ​អំពី​ការ​នុ​វត្ត​ទោស​ការងារ​សហគមន៍​។​


​សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ បង្ហាញ​ក្តី​ព្រួយបារម្ភ​អំពី​ភាព​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​ ដែល​ ជនសង្ស័យ​ជាង​១​ម៉ឺន​៨​ពាន់​នាក់​គឺ​ ផលវិបាក់​ដល់​ការងារ​ផ្គត់ផ្គង់​និង​ការ​ហូប​ចុក​ដល់​អ្នក​ជាប់​ឃុំ​ជាង​២​ម៉ឺន​៦​ពាន់​នាក់​កំពុង​ជាប់​ឃុំ​ហើយ​នោះ​។​

​សម្តេច​ ស​ ខេ​ង៖«ឥឡូវគេចាប់ច្រើនពេក ធ្វើឲ្យយើងយ៉ាប់វិញ បើយើងមិនចាប់ក៏វាពិបាក។តើមានវិធានការអ្វីដើម្បីដោះស្រាយបញ្ហានិង បើពន្ធនាគារយើងវាណែន។ បើណែនទៅក៏វាពិបាកវា​មិនមែនស្រួលប៉ុន្មានហើយនូវការផ្គត់ផ្គង់ និងការហូបចុក មិនមែនរឿងសមញ្ញ។ឥឡូងអ្នកជាប់ឃុំជាង២៦០០០នាក់។​»

​សម្តេច​ក៏​បាន​ផ្តល់​ជា​យោបល់​ឲ្យ​លក់​ឡៃ​ឡុ​ង​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​ពី​ជនល្មើស​គ្រឿងញៀន​និង​យក​ប្រាក់​ទាំងនោះ​ដាក់​នៅ​ធនាគារ​ដើម្បី​ទទួល​បានការ​ប្រាក់​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៧​នេះ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បាន​រឹបអូស​ទ្រព្យសម្បត្តិ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាដំបូង​ខេត្ត​មាន​ម៉ូតូ​២២៤៦​គ្រឿង​ រថយន្ត​៨៨​គ្រឿង​និង​បង្កក​អចលនទ្រព្យ​ ដី​ និង​ផ្ទះ​ ១៣​ កន្លែង​។​

​កាលពី​ឆ្នាំ​២០១៧​កន្លង​មក​ ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​អំពី​គម្រោង​អនុវត្តន៍​ទោស​ការងារ​សហគមន៍​សាកល្បង​នៅ​ក្នុងស្រុក​ មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បញ្ជាក់​ថា​ក្រសួង​កំពុង​ដំណើរ​ពិភាក្សា​លម្អិត​អំពី​ការ​អនុវត្តន៍​ទោស​ការងារ​សហគមន៍​ដើម្បី​ឆាប់​បាន​ដាក់​ឲ្យ​អនុវត្តន៍​ឆាប់​នេះ​។​ ទោះបី​យ៉ាងណា​លោក​ ជិន​ ម៉ា​លី​ន​ បញ្ជាប់​ថា​មុន​ដាក់​ឲ្យ​ដំណើរការ​ទោស​សហគមន៍​នេះ​ក្រសួង​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​សាធារណៈជន​។​

លោក​ ជិន​ ម៉ា​លី​ន៖«​អ្វីដែលយើងធ្វើនេះយើងនឹងដាក់អនុវត្តន៍នៅពេលណាមួយ។ប៉ុន្តែដើម្បីទន្ទឹមដាក់ឲ្យអនុវត្តន៍បានទាល់តែធ្វើការងារផ្សព្វផ្សាយដើម្បីឲ្យសហគមយល់ ឲ្យគាត់ពីអត្ថប្រយោជន៍ពីការចូលរួម។»

​មាត្រា​១០១​នៃ​ក្រមព្រហ្មទណ្ឌ​ បាន​ចែង​ថា​ទោស​ការងារ​សហគមន៍​នឹង​អាច​ប្រកាស​បាន​លុះត្រាតែ​ជនជាប់ចោទ​មាន​វត្ត​មាននៅ​ពេល​សវនាការ​ ហើយ​ព្រម​ធ្វើ​ការងារ​នេះ​។​តុលាការ​នៅ​មុន​ពេល​ប្រកាស​សាលក្រម​ឬ​សាលដីកា​ត្រូវ​ប្រាប់​ជនជាប់ចោទ​ថា​ សាមីខ្លួន​មាន​សិទ្ធ​ប្រកែក​មិន​ព្រម​ធ្វើ​ការងារ​នេះ​។​ចម្លើយ​របស់​ជនជាប់ចោទ​ត្រូវ​តែ​មាន​ចុះ​នៅ​ក្នុង​សាលក្រម​ឬ​សាលដីកា​។​

​មាត្រ​១០២​ចែក​បន្ត​ថា​តុលាការ​ដែល​ប្រកាស​ទោស​សហគមន៍​ត្រូវ​កំណត់​អំពី​ថិរវេលា​នៃ​ការងារ​និង​រយៈពេល​ដែល​ត្រូវ​បំពេញ​ក្នុង​រយៈពេល​មិន​អាច​លើស​ពី​១​ឆ្នាំ​ទេ​។​ចំណែក​មាត្រា​១០៣​ចែង​ថា​បែបបទ​នៃ​ការ​អនុវត្តន៍​ទោស​ការងារ​សហគមន៍​ត្រូវ​កំណត់​ដោយ​ព្រះរាជអាជ្ញា​ដោយ​ចង្អុល​ប្រាប់​ឈ្មោះ​នីតិបុគ្គល​ដែល​ត្រូវ​ទទួល​អត្ថប្រយោជន៍​ពី​ការងារ​នេះ​។​ទោស​នេះ​អនុវត្ត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ព្រះរាជអាជ្ញា​។​​ប៉ុន្តែ​មាត្រា​៩៨​ ចែង​ថា​តុលាការ​ដែល​ប្រកាស​ទោស​ការងារ​សហគមន៍​មិន​អាច​ប្រកាស​ទោស​ដាក់​ពន្ធនាគារ​ឬ​ពិន័យ​ជា​ប្រាក់​បាន​ទេ​។​

​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​២០១៧​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​ស​ន្និ​បាទ​ត្រួតពិនិត្យ​ការងារ​បង្ក្រាប​គ្រឿងញៀន​ឆ្នាំ​២០១៧​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៨​បញ្ជាក់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៨​ពាន់​ករណី​ កើនឡើង​ជិត​៤​ពាន់​ ស្មើនឹង​ជាង​៩២%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ជាង​៤​ពាន់​២​រយ​ករណី​។​

​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៧៧៩៥​នាក់​ កើនឡើង​ ៧៣៤៩​នាក់​ ស្មើនឹង​ជាង​៨៤%​ និង​រឹបអូស​គ្រឿងញៀន​ចំនួន​ជាង​១៩៦​គីឡូក្រាម​និង​គ្រឿងញៀន​កៃ​ច្នៃ​រួច​១៨០​គីឡូក្រាម​។​កញ្ឆា​ក្រៀម​១១៦​គីឡូក្រាម​និង​កញ្ឆា​ស្រស់​៣០៣​ដើម​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង