ជម្លោះលើតុល្យភាពអំណាចរវាងស្ថាប័នតុលាការនិង ស្ថាប័ននីតិប្រត្តិបត្តិចាប់ផ្ដើមផ្ទុះហើយ នៅប្រទេសកោះម៉ាល់ឌៀវ ដោយសារតែ លោកប្រធានាធិបតី Abdulla Yameen បដិសេធ គោរពតាមសាលដីការបស់តុលាការកំពូល ដែលបង្គាប់បើកផ្លូវអោយ អតីត ប្រធានាធិបតី Mohamed Nasheed វិលចូលប្រទេសវិញ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក ប្រធានាធិបតី Abdulla Yameen ដែលឡើងកាន់អំណាចដោយរដ្ឋប្រហារ ឆ្នាំ២០១៣បានបញ្ជាឱ្យប៉ូលីសត្រៀមចាប់ខ្លួន លោកតី Abdulla Yameen បើ លោកវិលចូលប្រទេសវិញ។
លោក Mohamed Nasheed កំពុងរស់នៅនិរទេសខ្លួននៅ ប្រទេស ស្រីលង្កា។
ប្រធានាធិបតី Abdulla Yameen ត្រឹមតែមិនស្ដាប់បង្គាប់តុលាការកំពូល នោះទេថែមទាំង បញ្ជាឱ្យ ស៊ើបអង្កេត ចៅក្រមតុលាការកពូលពីរ រូប ករណីពុករលួយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា សេចក្ដីសម្រេចរបស់តុលាការកំពូលដែលបើកផ្លូវឱ្យ មេដឹកនាំបក្សប្រឆាំង វិលចូលប្រទេសវិញ គឺជាការបំពាន អធិបតេយ្យភាពរបស់ប្រទេស។ កោះម៉ាល់ឌៀវ មានភូមិសាស្ត្រនៅ សមុទ្រឥណ្ឌា ដោយមានប្រជាជនជិតប្រាំលាននាក់៕