en     km
en     km

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសបោះឆ្នោតមុនអាណត្តិ

Share

នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាលេស៊ីណាជីបរ៉ាហ្សាក់ប្រកាសថា ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅនៅខែមិថុនា គឺអោយបានមុនបុណ្យរ៉ាម៉ាដនចាប់ផ្ដើមនៅខែកក្កដា។

ថ្លែងទៅកាន់ហ្វូងមហាជនជាច្រើនពាន់នាក់លោកណាជីបរ៉ាហ្សាក់បាននិយាយថា ការបោះឆ្នោតនេះត្រូវតែប្រព្រឹត្តទៅអោយបានមុនពិធីបុណ្យសាសនាដ៏ធំនេះគឺប្រយោជន៍ដើម្បីទុកពេលអោយពលរដ្ឋប្រតិបត្តិសាសនាអោយបានទូលំទូលាយ។

តាមកាលបរិច្ឆេទគឺការបោះឆ្នោតរបស់ប្រទេសឥស្លាមមួយនេះត្រូវប្រព្រឹត្តទៅនៅចុងខែសីហា។

ការបោះឆ្នោតលើកនេះគឺជាការបោះឆ្នោតសភានីតិការទី ១៤ ដែលមានគណបក្សជាច្រើនចូលរួម។ ប៉ុន្ដែគណបក្សប្រឆាំងរួបរួមរបស់អតីតមេដឹកនាំបក្សប្រឆាំងអានវ៉ាអ៊ីប្រាហ៊ីមដែលឥឡូវនេះដឹកនាំដោយអតីតនាយករដ្ឋមន្ដ្រីមហាធាមហាមាដត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា មេដឹកនាំរូបនេះអាចទាញសន្លឹកឆ្នោតបានយ៉ាងច្រើនពីគណបក្សកំពុងកាន់អំណាចរបស់នាយករដ្ឋមន្ដ្រីណាជីបរ៉ាហ្សាក់។

លោកណាជិបរ៉ាហ្សាក់ដែលធ្លាក់ការគាំទ្រជាបន្តបន្ទាប់ដោយសារលោករងការចោទករណី កិបកេងទ្រព្យសម្បត្តិរបស់រដ្ឋនូវទឹកប្រាក់ ៧០០លានដុល្លារ ។ តែករណីនេះលោកបានបដិសេធ ៕ ប្រភពៈReuters

Share

ព័ត៌មានទាក់ទង

Image