en     km
en     km

កូន​ប្រុសច្បងអតីតមេដឹកនាំគុយបាធ្វើអត្តឃាត

Share

កូនប្រុសច្បងរបស់អតីតប្រធានាធិបតី​ប្រទេសគុយបាបានធ្វើអត្តឃាតដោយសារតែមានជំងឺត្បាតសរសៃរឈាមក្នុងខួរក្បាល។នេះបើយោងតាមគេហទំព័រមួយរបស់រដ្ឋាភិបាលគុយបាដែលបានចុះផ្សាយកាលពីថ្ងៃសុក្រទី២កុម្ភៈ។

លោក Fidel Diaz-Balart មានអាយុ ៦៨ឆ្នាំ គឺជាកូនប្រុសតែមួយគត់របស់មេដឹកនាំបដិវត្តន៍ហ្វ៊ីដែលកាស្ដ្រូ។ លោកគឺជាអ្នកវិទ្យាសាស្ដ្រខាងកម្មវិធីថាមពលនុយក្លេអ៊ែរ។

លោកមានភរិយាជាជនជាតិរុស្ស៊ី។បន្ទាប់ពីឪពុកមារបស់លោកគឺលោករ៉ាអូក្រាស្ដ្រូឡើងកាន់អំណាចជំនួសឪពុករបស់លោកនៅឆ្នាំ២០០៨លោកត្រូវបានតែងតាំងជាអ្នកទីប្រឹក្សាផ្នែកវិទ្យាសាស្ដ្ររបស់រដ្ឋាភិបាល។

លោក Fidel Diaz-Balart កូនបងគេបង្អស់របស់ហ្វ៊ីដែលកាស្ដ្រូ ដែលភរិយាបូងគេគឺលោកស្រី Mirta Diaz-Balart ។ លោក​ក៏សង្ឃឹមថា បានការតែងតាំងពីឪពុកលោកដែរដើម្បីឱ្យស្នងតមណែជាប្រធានាធិបតី តែ​ត្រូវបានខកខានវិញ។ លោកហ្វ៊ីដែល កាស្ដ្រូទទួលមរណភាពនៅខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មានយុ ៩០ឆ្នាំ៕ ប្រភពៈABC NEWS

Share

ព័ត៌មានទាក់ទង

Image