en     km
en     km

អាមេរិក៖ សកម្មភាពយោធានឹងកើតមាននៅវេណេហ្សូអេឡាដើម្បីបញ្ចប់របបលោកម៉ាដូរ៉ូ

Share

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកRex Tillerson បាននិយាយថា សកម្មភាពកងទ័ព ដើម្បីបញ្ចប់របបគ្រប់គ្រងរបស់ប្រធានាធិបតី នីកូឡាសម៉ាដូរ៉ូអាចនឹងកើតមាន។

លោក Rex Tillerson បានថ្លែងដូចនេះ ខណៈលោក ធ្វើបឋកថាមួយទៅកាន់ និស្សិតសាកលវិទ្យាល័យ តិចសាស់ មុនពេលលោកធ្វើទស្សនកិច្ច ទៅកាន់ប្រទេសចំនួន៥នៅអាមេរិកឡាទីននៅសប្ដាហ៍នេះ។

លោកបានប្រាប់ក្រុមនិស្សិតថា អាមេរិកមិនចង់ឱ្យមានការដូររបបនៅវេណេហ្សូអេឡាទេ ប្រសិនបើលោក ម៉ាដូរ៉ូ ចាកចេញពីតំណែង។ លោកបានបន្តថា របបនៅវេណេហ្សូអេឡា រំលោភសិទ្ធិសេរីភាពធ្ងន់ធ្ងរណាស់។

ចាប់តាំងពីការបះបោរ នៅខែមេសាឆ្នាំ ២០១៧មក សកម្មជនបក្សប្រឆាំងនិងពលរដ្ឋជាង១២០នាក់ត្រូវបានបាញ់សម្លាប់ ដោយការបង្រ្កាបរបស់ ប៉ូលិសក្រោមរដ្ឋបាលរបស់ លោក​ប្រធានាធិបតីម៉ាដូរ៉ូ។

សហរដ្ឋអាមេរិកបានហៅ វិបត្តិនយោបាយនៅវេណេហ្សូអេឡាថា គ្រោះថ្នាក់ ដល់ប្រព័ន្ធ ការពារសិទ្ធិមនុស្សរបស់ប្រទេសនេះ៕ ប្រភពៈReuters

Share

ព័ត៌មានទាក់ទង

Image