en     km
en     km

​សាលាឧទ្ធរណ៍​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​ប្រធាន​អតីត​គណ​ក្ស​សង្គ្រោះ​ជាតិ​

Share

​ភ្នំពេញ​៖​សាលាឧទ្ធរណ៍​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដោយ​បន្ត​ឃុំខ្លួន​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​ហេតុផល​រក្សា​ការពារ​សុវត្ថិភាព​និង​ធានា​ដល់​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​ប្រព្រឹត្ត​ទៅ​ដោយ​រលូង​។​ក្រុម​មេធាវី​ការពារ​លោក​ កឹ​ម​ សុខា​ ខកចិត្ត​ចំពោះ​ការ​សម្រេច​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំបណ្តោះអាសន្ន​ថា​ជា​រឿង​អយុត្តិធម៌​ព្រោះ​កូនក្តី​មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​។​

​​​​​​​​                  លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូេវបានចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នំា ២០១៧។


​អតីត​ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​មន្ត្រី​អនុរក្ស​ព​ន្ធា​គារ​ត្រពាំង​ថ្លុ​ង​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្បែរ​ព្រំដែន​វៀតណាម​ដឹក​តាម​រថយន្ត​នៅ​ម៉ោង​ប្រមាណ​៣​ទាប​ភ្លឺ​មក​ស្តាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​។​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១៨​នេះ​សាលាឧទ្ធរណ៍​បើក​សវន​ការ​ក្នុង​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ដោយ​មានការ​រឹត​បណ្តឹង​សន្តិសុខ​ជុំវិញ​បរិ​វេន​តុលាការ​

​សវនាការ​​ចំណាយពេល​ជិត​កន្លះ​ថ្ងៃ​ដោយ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​សម្រេច​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក​ កឹ​ម​ សុខា​ ក្រោម​ហេតុផល​រក្សា​ការពារ​សុវត្ថិភាព​និង​ធានា​ដំណើរការ​នីតិវិធី​ស៊ើបអង្កេត​។​

                           លោក ជួង ជូងី មេធាវីការពារមួយរូបឲ្យប្រធានអតីតប្រធានគណបក្សសង្រ្គោះជាតិ។



​លោក​ ជួង​ ជូ​ងី​ មេធាវី​លោក​ កឹ​ម​ សុខា​ មួយ​រូប​ក្នុង​ចំណោម​៨​រូប​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ថា​លោក​ ផូ​ ពៅ​ស៊ុន​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​សម្រេច​ច្រាន់ចោល​ប​ណ្តឹ​ស​សុំ​នៅ​ក្រៅ​ឃុំ​ ដើម្បី​ឲ្យ​កូនក្តី​លោក​សម្រាក​ព្យាបាល​ជំងឺ​ទេ​។​

​លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ស្ថិត​នៅ​ខេត្ត​ត្បូង​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ចាប់តាំងពី​ការ​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅ​អំឡុង​ខែកញ្ញា​ ឆ្នាំ​ ២០១៧​។​

​លោក​មេ​វី​ ជួង​ ជូ​ងី​ យល់​ថា​ តុលាការ​គួរ​ឱ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​ ទឹកនោមផ្អែម​និង​គាប​សរសៃ​ដៃ​ត្រូវការ​វះកាត់​ព្យាបាល​។​

​លោក​មេ​វី​ ជួង​ ជូ​ងី​ ៖«​ឯកឧត្តម​ព្យាយាម​អំពី​ជំងឺ​របស់​គាត់​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្តាយ​គឺ​តុលាការ​មិន​ពិចារណា​ពី​ជំងឺ​របស់​គាត់​ដើម្បី​អនុញ្ញាតិ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ទេ​គឺ​នៅ​តែ​រក្សា​បន្ត​ឃុំខ្លួន​គាត់​បន្ត​ទៀត​។​គាត់​មាន​ជំងឺ​ទី​១​លើសឈាម​ទី​២​ទឹកនោមផ្អែម​និង​ទី​៣​លោក​គៀប​សរសៃ​ដៃ​ខាងឆ្វេង​របស់​គាត់​ដែល​ត្រូវការ​វះកាត់​។​»

​អ្នក​នំ​ពាក្យ​សាលា​ឧរ​ទ្ធ​ណ៍​ លោក​ ទូច​ ថា​រិ​ទ្ធិ​ ប្រាប់​វិទ្យុ​ស្ត្រី​ថា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជ​ម្រៈ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បាន​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​។​ចំពោះ​ស្ថាន​ភាព​​ជំងឺ​លោក​ កឹ​ម​ សុខា​ អ្នកនាំពាក្យ​សាលា​ឧរ​ទ្ធ​ណ៍​រូប​នេះ​បញ្ជាក់​ថា​ការ​សម្រេច​តុលាការ​ផ្នែក​ទៅ​លើ​បទល្មើស​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​ទេ​។​

​លោក​ ទូច​ ថា​រិ​ទ្ធិ​៖«​សាលាឧទ្ធរណ៍​ការ​បាន​តម្កល់​ដីកា​សម្រេច​ឃុំខ្លួន​ មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​។​ស្ថានភាព​ជំងឺ​រឿង​ជំងឺ​របស់​គាត់​អាហ្នឹង​ រឿង​បទល្មើស​វា​មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​ណា​។​»

​កាលពី​ថ្ងៃ​ទី​៣​ ខែ​ក​កញ្ញា​ ឆ្នាំ​ ២០១៧​ លោក​ កឹ​ម​ សុខា​ ប្រធាន​អតីត​គណបក្សប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន​ទាំង​កណ្តាល​អា​ត្រា​ត​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ស្ថិត​ក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​ លោក​ត្រូវ​បញ្ជូន​ទៅ​ឃុំខ្លួន​ក្នុង​ព​ន្ធា​គារ​ត្រពាំង​ថ្លុ​ង​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្បែរ​ព្រំដែន​វៀតណាម​ក្រោម​បទ​ចោទ​«​អំពើ​ក្បត់ជាតិ​»​។​

​ពីរ​ខែ​បន្ទាប់​ពី​ឃុំខ្លួន​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​សាលក្រម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោម​បទ​ចោទ​«​ឃុំ​ឃិ​ត​ជាមួយ​ជនបរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​»​ កាលពី​ថ្ងៃ​ទី​១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៧​។​
​បើ​តាម​លោក​មេធាវី​ ជួង​ ជូ​ងី​ បញ្ជាក់​ថា​ ក្រុម​មេធាវី​នឹង​ពិភាក្សា​គ្នា​ដាក់​ពាក្យ​ប្តឹង​ទាស់​ទៅ​សាលា​កំពូល​ចំពោះ​សេចក្តីសម្រេច​របស់​តុលាការ​ឧទ្ធរណ៍​៕

Share

ព័ត៌មានទាក់ទង

Image