en     km
en     km

​សង្គម​ស៊ី​វិល​អំពាវនាវ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​អតីត​គណៈកម្មការ​បុណ្យសព​លោក​ កែម​ ឡី​

Share

ភ្នំពេញ៖​អង្គការ​សង្គម​ស៊ី​វិល​ជាង​៣០​អំពាវនាវ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​អតីត​គណៈ​ក​ម្មា​បុណ្យសព​លោក​បណ្ឌិត​កែម​ ឡី​ដែល​រង​ការ​ចោទ​ពី​កិបកេង​បច្ច័យ​បុណ្យ​ដែល​ ដើមបណ្តឹង​លោក​ ពេជ្រ​ ស្រស់​ ប្រធាន​គណ​បក្ស​​យុវជន​កម្ពុជា​។​

​​​​​​​​​​​​​​​​​​​​​​​​​                                                      ក្បួនដង្ហែរសពលោកបណ្ឌិត កែម ឡី ទៅខេត្តតាកែវ។

​អតីត​គណៈកម្មការ​បុណ្យសព​លោក​ កែម​ ឡី​គឺ​លោក​ ប៉ា​ ដួន​ទៀត​ លោក​ មឿ​ន​ តុលា​ និង​ព្រះ​តេជគុណ​ប៊ុត​ ប៊ុ​ន​តេ​ញ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​«​រំលោភសេចក្តីទុកចិត្ត​»​តាម​មាត្រា​៣៩១​​និង​មាត្រា​៣៩២​នៃ​ក្រមព្រហ្មទណ្ឌ​ កាលពី​ថ្ងៃ​ទី​៤​ ខែមករា​ ឆ្នាំ​ ២០១៨​។​

​ក្នុង​សេចក្តី​ថ្លែ​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​ដឹង​ថា​ការ​ចោទប្រកាន់​ប្រធាន​អង្គការ​នេះ​គ្មាន​មូលដ្ឋាន​និង​គំរាមកំហែង​ យាយី​ ដើម្បី​បំបិទ​សំឡេង​សង្គម​ស៊ី​វិល​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។​

​អតីត​គណៈកម្មការ​បុណ្យសព​លោក​ កែម​ ឡី​ ត្រូវ​បាន​រង​បណ្តឹង​ដោយ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ លោក​ ពេជ្រ​ ស្រស់​ចោទ​សមាជិក​អតីត​គណៈកម្មការ​បុណ្យ​លួច​បន្លំ​មូលនិធិ​បុណ្យសព​កាលពី​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​ ២០១៧​។​

​លោក​ ប៉ា​ ងួ​ន​ទៀង​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ឯករាជ្យ​(CCIM)​ លោក​ មឿ​ន​ តុលា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ (CENTRAL​និង​ ព្រះ​ តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ត្រូវ​បាន​តុលាការ​ចេញ​ដីការ​ចាប់ខ្លួន​ហើយប្រសិនបើតុលាការរកឃើញថាមានទោស​អ្នកទំាងបីអាចប្រឈមមុខដាក់​ព​ន្ធា​គារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល​។​

​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​អំពាវ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​មេដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​សកម្មជន​កំពុងធ្វើការ​ងារ​ដោយ​ស្របច្បាប់​។​ក្រុម​អង្គការ​ទាំងនេះ​ក៏​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​កម្ពុជា​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ដើម្បី​សង្គម​ស៊ី​វិល​អាច​ដំណើរ​ដោយ​គ្មាន​យាយី​និង​រឹតត្បិត​៕

Share

ព័ត៌មានទាក់ទង

Image