ភ្នំពេញ៖ប្រធានរដ្ឋសភាកម្ពុជានឹងបំពេញទស្សនកិច្ចផ្លូវការទៅប្រទេសថៃរយៈពេលបីថ្ងៃដើម្បីរឹតបណ្តឹងចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាចុះផ្សាយនៅថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៨ បញ្ជាក់ថាសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានឹងអញ្ជើញទៅបំពេញទស្សនកិច្ចទៅប្រទេសថៃចាប់ពីថ្ងៃទី១ ដល់ ៣ ខែកុម្ភៈ ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោកសាស្ត្រចារ្យ ផន ពេជ្រ វិចិតឆុលឆ័យ ប្រធានសភានីតិប្បញ្ញត្តិថៃ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបញ្ជាក់បន្ថែមថាក្នុងដំណើរទស្សនកិច្ចនេះរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងដំណើរទស្សនកិច្ចនេះសម្តេច ហេង សំរិននិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចាហើយគណៈប្រតិភូកម្ពុជាក៏នឹងថ្វាយកម្រងផ្កាថ្វាយព្រះបរមរូប ស្តេចរ៉ាម៉ាទី៧និងអញ្ជើញទស្សនាព្រះបរមរាជវាំងនិងព្រះវិហារកែវមរកត៕