en     km
en     km

ប្រធានរដ្ឋសភា​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​ដើម្បី​ចំណងមិត្តភាព​

Share

ភ្នំពេញ​៖​ប្រធានរដ្ឋសភា​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ថៃ​រយៈពេល​បី​ថ្ងៃ​ដើម្បី​រឹត​បណ្តឹង​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​

ប្រធានរដ្ឋសភា​កម្ពុជា​នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ថៃ​រយៈពេល​បី​ថ្ងៃ​ចាប់ពីថ្ងៃទី១ដល់ទី៣ ខែកុម្ភៈ ឆ្នំា ២០១៨។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩​ ខែ​ មក​រា​ ឆ្នាំ​២០១៨​ បញ្ជាក់​ថាស​ម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ទៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​១​ ដល់​ ៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ តប​តាម​ការ​អញ្ជើញ​របស់​លោក​សាស្ត្រ​ចា​រ្យ​ ផ​ន​ ពេជ្រ​ វិ​ចិត​ឆុ​ល​ឆ័​យ​ ប្រធាន​សភា​នីតិប្បញ្ញត្តិ​ថៃ​។​

​លោក​ ឡេ​ង​ ប៉េង​ឡុ​ង​ អ្នកនាំពាក្យ​រដ្ឋសភា​បញ្ជាក់​បន្ថែម​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​របស់​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សម្តេច​ ហេង​ សំ​រិ​ន​និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ហើយ​គណៈប្រតិភូ​កម្ពុជា​ក៏​នឹង​ថ្វាយ​កម្រងផ្កា​ថ្វាយ​ព្រះ​បរម​រូប​ ស្តេច​រ៉ា​ម៉ា​ទី​៧​និង​អញ្ជើញ​ទស្សនា​ព្រះ​បរមរាជវាំង​និង​ព្រះ​វិហារ​កែវ​មរកត​៕

Share

Image
Image
Image