en     km
en     km

កូរ៉េខាងជើងលុបចោលការចូលរួមបង្ហាញវប្បធម៌រួមគ្នាជាមួយកូរ៉េខាងត្បូង

Share

ក្រសួងបង្រួបបង្រួមនៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានសម្រេចលុបចោល ការចូលរួមព្រឹត្តិការណ៍បង្ហាញវប្បធម៌រួមគ្នា ជាមួយកូរ៉េខាងត្បូងដែល ត្រូវចាប់ផ្ដើមនៅថ្ងៃអាទិត្យទី៤ កុម្ភៈ ចុងសប្ដាហ៍នេះ ។

តាមសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងត្បូង ការសម្រេចដូចនេះ បន្ទាប់ពីកូរ៉េខាងជើងស្ដីបន្ទោសកូរ៉េខាងត្បូងថា បានព្យាយាមប្រើប្រាស់ប្រព័ន្ធឃោសនាវាយប្រហាររបបក្រុងព្យុងយ៉ាង។ កូរ៉េខាងជើង បាននិយាយថា ដោយសារគ្មានជម្រើស ទើបខ្លួនកោះហៅក្រុមតន្ត្រីវប្បធម៌របស់ខ្លួនមកវិញ។ ទីក្រុងសេអ៊ូលនិយាយថា សេចក្ដីសម្រេចរបស់កូរ៉េខាងជើងគឺជាការគួរអោយសោកស្ដាយ។

ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងា ដែលប្រទេសកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅសប្ដាហ៍ក្រោយនេះ។ កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងចូលរួមព្រឹត្តិការណ៍នេះដែរ តែខណៈនេះ មិនដឹងថា ប្រទេសនេះនឹងបញ្ជូនកីឡាករមកចូលរួមដែរឬយ៉ាងណាទេ៕ ប្រភពៈReuters

Share

ព័ត៌មានទាក់ទង

Image