en     km
en     km

កម្ពុជា​-​លី​បង់​ពិភាក្សា​ពី​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​

Share

​ភ្នំពេញ៖ប្រទេស​កម្ពុជា​-​លី​បង់​នៅ​ថ្ងៃ​ទី​អង្គា​រ៍​ ទី​ ២៩​ ខែមករា​នេះ​ ជួប​ពិភាក្សា​គ្នា​អំពី​គម្រោង​ប​ញ្ជូ​ល​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​លី​បង់​ក្នុង​វិស័យ​ឧស្សាហកម្ម​ សេវាកម្ម​ និង​ស្ត្រី​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​។​ 

លោក អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួង​ការងារនិងបណ្តុះបណ្តាល(ស្តំា)​ជួបពិភាក្សាជាមួយលោក Rafic Yazbeck អតីតអគ្គកុងស៊ុលកិត្តិយសប្រចាំប្រទេសលីបង់លី(ឆ្វេង)។

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​និង​ អតីត​អគ្គ​កុងស៊ុល​កិត្តិយស​ប្រចាំ​ប្រទេស​លី​បង់​នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ជួប​ពិភាក្សា​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​លី​បង់​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា​ក្នុង​ជំនួប​នេះ​ភាគី​ទាំំ​ង​ពីរ​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដើម្បី​ធានា​ពី​វត្ថិ​ភាព​ការងារ​និង​លក្ខខណ្ឌ​កា​ងារ​ល្អ​។​

​លោក​ អ៊ិ​ត​ សំ​ហេង​៖«​យើង​ទើប​ចាប់ផ្តើម​ពិភាក្សា​ដើម្បី​បន្ត​ជម្រុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ជា​មុន​សិន​ព្រោះ​ថា​ដើម្បី​បង្កើត​បាន​ឱកាស​ការងារ​ហើយនឹង​ធានា​សុវត្ថិភាព​នៃ​ការ​ហារ​យើង​ត្រូវ​តែ​មាន​ MOU​ទី​១​។​ទី​២​ធ្វើ​ការងារ​នៅ​ទី​គឺ​មាន​វា​មាន​គ្រប់​ផ្នែក​ដូច​ប្រទេស​ដទៃ​អ​ញ្ចឹ​ង​វា​មាន​ផ្នែក​ឧស្សាហកម្ម​ សេវាកម្ម​និង​ជំនួយ​ការ​មេផ្ទះ​។​»

​ជា​លើក​ដំបូង​កម្ពុជា​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ប្រទេស​លី​បង់​ដែល​លោក​រដ្ឋមន្ត្រី​បង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​កិច្ច​ព្រម​ពៀង​នេះ​នឹង​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បន្ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ សង្ឃឹមថា​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បញ្ជូន​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​លី​បង់​នឹង​អាច​កើតជា​រូបរាង​ឡើង​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​

​ក្រៅពី​គ្រោង​បញ្ជូន​ពលករ​ទៅ​ប្រទេស​លី​បង់​នេះ​កាលពី​ចុងឆ្នាំ​២០១៧​ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជា​ជំនួយការ​មេផ្ទះ​ចំនួន​១៤​នាក់​ទីក្រុង​ហុង​។​ប្រទេស​ជប៉ុន​គម្រោង​បង្កើត​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​សេវា​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក់​៣​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​នឹង​ដាក់​ឲ្យ​ដំណើរ​ក្នុង​អំឡុង​ខែមេសា​ ឆ្នាំ​ ២០១៨​។​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃ​ ចន្ទ​ ទី​ ១៥​ ខែមករា​ឆ្នាំ​២០១៨​ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ជប៉ុន​ដើម្បី​បញ្ជូន​កម្មសិក្សាការី​ទៅ​សិក្សា​ជំនាញ​និង​ធ្វើ​ការងារ​ផ្នែក​ឧស្សាហកម្ម​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​១០០០​នាក់​ក្នុង​មួយ​ឆ្នាំ​។​

​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ចំនួន​ ៦​ ដែល​មាន​ដូច​ជា​ ប្រទេស​ជប៉ុន​ ថៃ​ សាធារណរដ្ឋ​កូរ៉េ​ ម៉ា​ឡេ​ស៊ី​ សិង្ហ​បុរី​ និង​ទីក្រុង​ហុង​ ដោយ​មាន​ពលករ​សរុប​ប្រមាណ​ ១​លាន​ ២​សែន​នាក់​។​ ប្រទេស​កម្ពុជា​ បាន​ចាប់ផ្ដើម​បញ្ជូន​កម្មសិក្សាការី​របស់​ខ្លួន​ទៅ​ធ្វើ​កម្មសិក្សា​ ឬ​ធ្វើការ​ នៅ​ប្រទេស​ជប៉ុន​ ចាប់តាំងពី​ឆ្នាំ​២០០៧​ ដែល​រហូត​មក​ដល់​ដំណាច់ឆ្នាំ​២០១៧​នេះ​ មាន​ ៦១៧៧​នាក់​ ហើយ​មាន​ស្ដ្រី​ ៣៥៧២​នាក់​៕

Share

Image
Image
Image