en     km
en     km

អ្នកនាំពាក្យកម្ពុជាប្រតិកម្មនឹងសមាជិសភាអាមេរិកស្នើអោយUNកុំទទួលស្គាលលទ្ធផលបោះឆ្នោត

Share

ភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានបញ្ចេញប្រតិកម្មទៅនឹងសមាជិកសភាអាមេរិក ដែលបានសរសេរសំបុត្រស្នើអោយស្ថាប័នអង្គការសហប្រជាជាតិកុំទទួលស្គាល់លទ្ធផលបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ការលើកឡើងរបស់លោក ផៃ ស៊ីផាន ដូចនេះ គឺធ្វើឡើងនៅលើហ្វេសប៊ុកផេករបស់លោកដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានមើលឃើញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។

នៅក្នុងខ្លឹមសារដែលធ្វើការឆ្លើយតបទៅនឹងការលើកឡើងពីសមាជិកសភាអាមេរិក មន្រ្ដីជាន់ខ្ពស់របស់រដ្ឋាភិបាលរូបនេះ បានលើកឡើងបន្ដថា លិខិតរបស់សមាជិកសភាសហរដ្ឋអាមេរិកនេះ គ្រាន់តែជាញាត្តិតស៊ូមតិមួយតែប៉ុណ្ណោះ  មិនតំណាងអោយ សភាអាមេរិក ឬតំណាង IPU នោះទេ។

លោក ផៃ ស៊ីផាន ៖«ត្បិតអង្គការសហប្រជាជាតិ ជាសមាគមសហប្រជាជាតិរបស់អង្គការនីតិប្រតិបត្តិ ឬរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយពុំមាន អ្វីពាក់ព័ន្ធ គ្នា នោះឡើយ ក្រៅពី  IPU ប៉ុណ្ណោះ »។

កាលពីថ្ងៃ អាទិត្យទី ២៨មករា សមាជិកព្រឹទ្ធសភាអាមេរិក លោក ចន ម៉ាក់ខេន ប្រធានគណកម្មការកិច្ចការសព្វាវុធនៃព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភា ៦រូបទៀត បានធ្វើលិខិតរួមគ្នា ស្នើឲ្យលោកស្រី Niki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​អង្គការសហប្រជាជាតិប្រើប្រាស់ឥទ្ធិពលនិងយន្តការមកលើកម្ពុជា។

លិខិតបានស្នើលោកស្រី ដាក់កម្ពុជានៅក្នុងភាពឯកោដាក់សម្ពាធ ឲ្យបង្វិលស្ថានការណ៍នយោបាយកម្ពុជាទៅក្រោយវិញ។ ហើយសមាជិកព្រឹទ្ធសភាក៏បានទទួចឲ្យលោកស្រី​ នីគី ហាឡេយ ដាក់កម្ពុជាក្នុងរបៀបវារៈ នៃមហាសន្និបាតក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយចាត់ទុកកម្ពុជានៅក្នុងប្រទេសមួយដែលត្រូវ អន្តរជាតិ​ចាត់ទុកជាប្រទេសឯកោនៅលើឆាកអន្តរជាតិ។​ សមាជិកព្រឹទ្ធសភាទាំង៨រូបនេះ ក៏ស្នើថា គេត្រូវទុកជាការមិនស្របច្បាប់នូវរដ្ឋាភិបាលកម្ពុជាកើតចេញពីការបោះឆ្នោតខែកក្កដាបើគ្មានបក្សសង្រ្គោះជាតិ ចូលរួម។

លោក ផៃ ស៊ីផាន បង្ហាញប្រតិកម្មថា កិច្ចការទាំងឡាយគឺរឿងផ្ទៃក្នុងកម្ពុជា ដែលបរទេស មិនត្រូវ ជៀតជ្រែកបានឡើយ។

លោក ផៃ ស៊ីផាន ៖ «ការរំលាយគណបក្សសង្រ្គោះជាតិ មិនតាមរយៈ ប្រដាប់អាវុធ ឬហឹង្សាណាមួយនោះឡើយ គឺជាការវិនិច្ឆ័យដោយតុលាការកំពូលតាមរយៈអង្គច្បាប់ និងអង្គហេតុ និងក្នុងនាមប្រជាពលរដ្ឋខ្មែរសុទ្ធសាធ។ សន្តិភាព និងស្ថេរភាពនយោបាយ កម្ពុជានៅតែមានបន្ត។ កងប្រដាប់អាវុធ រួមនឹងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងរីករាយ និងស្ថានភាពប្រក្រតីនេះ នោះទាំងវិស័យរដ្ឋ ក៏ដូចជាឯកជន ក៏ដូចជាមួយប្រទេសជិតខាងផងដែរ»៕

 

 

 

Share

Image
Image
Image