en     km
en     km

ប៉ូលិស​ឃាត់ខ្លួន​ជនបរទេស​១០​នាក់​ករណី​បើក​កន្លែង​ច្រៀង​រាំ​អាសអាភាស​

Share

ភ្នំពេញ​៖​កងកម្លាំង​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដួ​រ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រា​បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនបរទេស​១០​នាក់​ក្នុង​ចំណោម​ជនបរទេស​ជិត​៩០​នាក់​ករណី​បង្កើត​ទីតាំង​រាំរែក​បែប​អាសអាភាស​។​

កងកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបនិងចាប់ខ្លួនជនបរទេសចំនួន១០នាក់ពីបទរូបភាពនិងសម្ភារៈអាសអាភាសនៅសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែមករា ឆ្នំា២០១៧។



​បើ​យោង​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា​កងកម្លាំង​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​និង​ចាប់ខ្លួន​ជនបរទេស​ចំនួន​១០​នាក់​ក្នុង​ចំណោម​ជនបរទេស​៨៧​នាក់​កាលពី​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​ ២០១៨​ពី​បទ​រូបភាព​និង​សម្ភារៈ​អាសអាភាស​ នៅ​ក្នុងភូមិ​ គ្រួ​ស​ សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​។

​បើ​តាម​របាយការណ៍​របស់​ប៉ូលិស​បញ្ជាក់​ថា​ភ្ញៀវ​ទេចរ​បរទេស​៧៧​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​បន្ទាប់​ធ្វើការ​អប់រំ​និង​ណែនាំ​។​ប៉ុន្តែ​ជនបរទេស​ចំនួន​១០​នាក់​កំពុង​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ស៊ើបអង្កេត​។​

​របាយការណ៍​នេះ​បន្ថែម​ថា​ជនបរទេស​ទាំង​១០​នាក់​នោះ​បាន​ជួល​ផ្ទះ​វីឡា​មួយ​ស្ថិត​នៅ​សង្កាត់​ ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​បង្កើត​ក្រុម​មួយ​ឈ្មោះ​ថា​ Pub​ Crawl​ ឬ​Lets​ GetWet​ ដើម្បី​ជួល​ឲ្យ​ភ្ញៀវ​ទេច​បរទេស​ផឹកស៊ី​រាំរែក​ បែប​សិច​ស៊ី​ អាសអាភាស​ ត្រេ​ត​ត្រអាល​ ក្នុង​តម្លៃ​១០​ទៅ​១៥​ដុល្លារ​ក្នុង​ម្នាក់​។​

​ជនសង្ស័យ​ទាំង​១០​នាក់​រួម​មាន​ជនជាតិ​អង់គ្លេស​ ជនជាតិ​ញូ​ហ្សេ​លែ​ន​ ជនជាតិ​ណ​រវេ​កា​ណា​ដា​និង​ជនជាតិ​ហូ​ឡង់​។​

ជុំវិញ​ករណី​នេះ​លោក​ រៀម​ ចន្ទ​ម្នី​ ព្រះ​រា​ជ្ញា​រង​និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​មិន​ទាន់​ដឹក​ព្រះរាជអាជ្ញា​រូប​ទទួល​កាន់​បាន​សំណុំរឿង​នេះ​នៅឡើយ​ទេ​ព្រោះ​ជា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​។​

​ទោះបី​យ៉ាងណា​លោកស្រី​ ដួង​ សោ​វ​រី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​ការ​ជួញ​ដួ​រ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ព្រោះ​ព្រួយបារម្ភ​អំពី​ផល​ប៉ះពាល់​ដល់​ភ្ញៀវ​ទេចរ​មិន​ហ៊ាន​មក​ទស្សនា​នៅ​ខេត្តសៀមរាប​។​លោកស្រី​បន្ថែម​ថា​អាជ្ញាធរ​កំពុង​សាកសួរ​ដើម្បី​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​៕

Share

ព័ត៌មានទាក់ទង

Image