ភ្នំពេញ៖កម្ពុជាបានខ្ចីលុយឥណ្ឌាចំនួន២០លានដុល្លារអាមេរិកធ្វើឡើងនៅក្នុងឱកាសដំណើរ ទស្សនកិច្ចរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទៅ ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែមករា ឆ្នំា ២០១៨នេះ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះផ្សាយនៅថ្ងៃទី២៧ ខែមករានេះ បញ្ជាក់ថាឥណ្ឌាផ្តល់ឥណទានសម្បទានចំនួន២០លានដុល្លារនេះ ដើម្បី ឲ្យកម្ពុជា សាង សង់ ខ្សែ បញ្ជូនអគ្គីសនី។
ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជាតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (NarendraModi) ដែលបញ្ចប់នៅថ្ងៃទី២៧ មករានេះ បាននំាឲ្យភាគីទំាងពីរចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន គឺអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស សន្តិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ទៅលើបញ្ហាព្រហ្មទណ្ឌ កម្មវិធីផ្លាស់ប្តូរវប្បធម៌និង កិច្ចព្រមព្រៀងឥណទានសម្បទាន៣៦,៩២លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។
នាយករដ្ឋមន្រ្តីឥណ្ឌាសន្យាថានឹងជួយកម្ពុជាផ្នែកកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានពាក់ព៧ន្ធវិស័យកសិកម្មដែលស្តីពីគុណភាពដីនិងបង្កើតទីផ្សារកសិកម្មអេឡិចត្រូនិចជាតិ។ឥណ្ឌាក៏នឹងជួយមជ្ឈមណ្ឌលវិស័យព័ត៌មានវិទ្យានិងសេវាកម្មទ្រទ្រង់វិស័យព័ត៌មានវិទ្យា។រដ្ឋាភិបាលឥណ្ឌាបង្ហាញឆន្ទៈក្នុងការផ្តល់កម្ចីបន្ថែមទៀតសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាលជាដើម៕