en     km
en     km

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រ​ង្ស៊ី​ ស្នើ​សុំ​តំណាង​ អ​.​ប​.​ស​ ប្រចាំ​កម្ពុជា​ ជួយ​រាគ​មន៍​ដោះ​លែង​ ​លោក​ ហុង​ សុខ​ហួរ​

Share

150921-sokha-news-01-dara-ed-1
លោក​គង់​ គាំ ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភាព​គណបក្ស​ សម​ រ​ង្ស៊ី​

​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធ​សភាព​គណបក្ស​ សម​ រ​ង្ស៊ី​ លោក​គង់​ គាំ​ នៅ​ថ្ងៃនេះ​ ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ គឺ​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ ជួយ​រក​ដំណោះស្រាយ​ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​ក្នុង​លិខិត​ផ្ញើ​ជូន​លោកស្រី​រ៉ូ​ណា​ ស្ម៊ី​ត​ នៅ​ថ្ងៃ​ទី​២១​ ខែកញ្ញា​នេះ​ លោក​ គង់​ គាំ​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់ខ្លួន​ លោក​ ហុង​ សុខ​ហួរ​ ថា​ជា​ការ​បំពាន​ដោយ​គ្មា​ហេតុផល​ និង​បាន​រំលោភ​លើ​អភ័យឯកសិទ្ធិ​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

​លិខិត​បន្ត​ថា​ បច្ចុប្បន្ន​អង្គនីតិប្បញ្ញត្តិ​ និង​តុលាការ​នៅ​តែ​រង​សម្ពាធ​ពី​អង្គ​នីតិប្រតិបត្តិ​ជា​និច្ច​ ។​ ជាង​នេះ​ទៅ​ទៀត​ សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​ប្រជាពលរដ្ឋ​ ក៏​រង​នូវ​ការ​បំពារបំពាន​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។​

​លិខិត​ដដែល​បន្ថែម​ថា​ ក្រុម​សមាជិក​ព្រឹ​សភា​គណបក្ស​ សម​ រ​ង្ស៊ី​ ធ្លាប់​បាន​សុំ​ការ​ជួយ​អន្តរាគមន៍​លើកលែង​ការ​ចោទប្រកាន់​ និង​ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ ទៅ​កាន់​លោក​ សាយ​ ឈុំ​ ប្រមុខរដ្ឋ​ស្តីទី​ដែរ​ តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​  នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នៅឡើយ​នោះ​ទេ​។​

​សូម​រំលឹក​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍​ ទី​១៥​ ខែសីហា​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី​បាន​ចោទប្រកាន់​លោក​ពី​បទ​ក្បត់ជាតិ​ ករណី​ដែល​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​បកស្រាយ​ថា​ សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​ ជា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ចាស់​ ហើយ​បោះបង្គោល​ព្រំដែន​ថ្មី​   ។​ នៅ​ថ្ងៃ​ទី​១៦​ខែសីហា​ សមាជិក​ព្រឹទ្ធសភា​ គណបក្ស​សម​ រ​ង្ស៊ី​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ចំនួន​៣​បទ​ គឺ​បទ​ក្លែង​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image