ក្រុងភ្នំពេញ៖ តំណាងបក្សកុម្មុនិស្តវៀតណាមដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា បានស្នើសុំ កម្ពុជា បើកឱ្យមាន ដេប៉ាតេម៉ង់ភាសាវៀតណាមនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែល សំណើនេះ ត្រូវបានកម្ពុជា យកទៅពិចារណា ។
សំណើរបស់វៀតណាមធ្វើឡើងក្នុងជំនួបរវាង លោកHUYNH THANH DAT សមាជិកគណៈកម្មការ
កណ្តាលបក្សកុម្មុយនិសវៀតណាម លោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិវៀតណាមជាមួយលោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( RUPP )នៅថ្ងៃទី២៧ មករាឆ្នាំ២០១៧នេះ។ នេះបើតាមគេហទំព័រមួយចុះផ្សាយនៅថ្ងៃនេះ។
នៅក្នុងជំនួបសំណេះសំណាលនេះ លោក NGUYEN THIEN NHAN បានលើកឡើងអំពីគោលបំណងនៃ បង្គើត ដេប៉ាតេម៉ង ភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលលោកសង្ឃឹមថា នឹងមានការយល់ពីកម្ពុជាក្នុងពេលឆាប់នេះ ៗ។
ស្របពេលនេះដែរ លោក បណ្ឌិត ជេត លី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឯកភាពនិងពិចារណាលើគំនិតស្នើសុំនេះ។
ក្នុងនោះដែរ លោក NGUYEN THIEN NHAN បានស្នើឲ្យកម្ពុជាពង្រឹងបន្ថែមវប្បធម៌និងផ្នែកផ្សេងទៀតដើម្បីអភិវឌ្ឍន៍តំបន់អាស៊ានមានការរីកចម្រើន។ លោកថាវៀតណាមគឺជាមិត្តស្មោះត្រង់របស់កម្ពុជា។
សូមបញ្ជាក់ថាមកទល់ពេលនេះ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាននិស្សិតវៀតណាម ទទួលការសិក្សា ចំនួន៧៧៧នាក់ ក្នុងនោះ មាននិស្សិតជាកម្មាភិបាលនៅតាមបណ្តាខេត្ត និងក្រសួងមន្ទីរ ព្រមទាំងមន្រ្តីស្ថានទូតវៀតណាមផងដែរ៕