en     km
en     km

លោក​ Kerry​ គាំទ្រ​ផ្នែក​យោធា​រុ​ស្ស៊ី​សម្រាប់​បង្កើត​នៅ​ស៊ី​រី​

Share

150921-Dyna-Internews-01-dara-ed
លោក​ John​ Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ (ឆ្វេង)

​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​លោក​ John​ Kerry​ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា​ ការ​គាំទ្រ​របស់​យោធា​រុ​ស្ស៊ី​ទៅ​លើ​របប​ស៊ី​រី​ មាន​ហានិភ័យ​តែ​មួយ​គត់​ គឺ​ការ​បញ្ជូន​អ្នក​ជ្រុលនិយម​កាន់តែ​ច្រើន​ថែម​ទៀត​ ទៅ​កាន់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ និង​អាច​បន្ថែម​ឧបសគ្គ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នាំ​មក​នូវ​សន្ដិភាព​។​

​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ Channel​ News​ Asia​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​២១​ កញ្ញា​ ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​ ក្រុង​វ៉ា​ស៊ី​ន​តោន​មានការ​ព្រួយបារម្ភ​ ចំពោះ​សេចក្តីរាយការណ៍​ថា​ ការ​កសាង​មូលដ្ឋាន​យោធា​រុ​ស្ស៊ី​ក្នុង​ប្រទេស​ស៊ី​រី​ ជា​ការ​ជួយ​ជ្រោមជ្រែង​ដល់​លោក​ប្រធានាធិបតី​បា​សា​អាល់​អាសា​ដ​។​

​ទោះបី​មាន​លេច​ធ្លាយ​ព័ត៌មាន​សម្ងាត់​ពី​ការ​ដាក់​ពង្រាយ​កង​រុ​ស្ស៊ី​ នៅ​ប្រទេស​មួយ​ដែល​ទីក្រុង​ម៉ូ​ស្គូ​មាន​មូលដ្ឋាន​កងទ័ពជើងទឹក​តាំងពី​សម័យ​សហភាព​សូ​វៀត​នោះ​ក៏​ដោយ​ ក៏​ទីក្រុង​ម៉ូ​ស្គូ​ បាន​អះអាង​ថា​ ការ​គាំទ្រ​ផ្នែក​យោធា​ជា​បន្តបន្ទាប់​ គឺ​ដើម្បី​រក្សា​កិច្ចសន្យា​ផ្នែក​ការពារ​ជាតិ​ដែល​មាន​ស្រាប់​។​

​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ក្រុង​ម៉ូ​ស្គូ​នឹង​ពិចារណា​លើ​សំណើ​ណាមួយ​ សម្រាប់​កា​រដក​កងទ័ព​ចេញពី​លោក​អាល់​អាសា​ដ​៕

 

ប្រែសម្រួលដោយ៖មឿន ឌីណា

Share

Image
Image
Image