ភ្នំពេញ៖បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថាយ៉ាងតិចអ្នកញៀនថ្នាំជាង៣ពាន់នាក់បានទទួលសេវាព្យាបាលបង្សាបគ្រឿងញៀននៃសេវាសុខាភិបាលសាធារណៈនៅក្នុងឆ្នាំ២០១៧។ខណៈដែលឆ្នាំ២០១៦ក្រសួងសុខាភិបាលផ្តល់សេវាពន្យាបាលអ្នកញៀនថ្នាំជិត៣ពាន់នាក់។
នៅក្នុងរបាយការណ៍សង្ខេបរបស់ក្រសួងសុខាភិបាលបញ្ជាក់ថាអ្នកញៀនថ្នាំ៣១០១នាក់ស្ថិតក្នុងចំណោមទីកន្លែងផ្តល់សេវាពន្យាបាលគ្រឿងញៀន៤១៩ទូទាំងប្រទេសបានទទួលសេវាព្យាបាលសុខាភិបាលសាធារណៈដែលកើនឡើងជាងឆ្នំាមុន ៨,៧ ភាគរយស្មើនឹង១៥៨នាក់។ខណៈដែលឆ្នាំ២០១៦ក្រសួងសុខាភិបាលផ្តល់សេវាព្យាបាលអ្នកញៀនថ្នាំមានចំនួន២៨៤៣នាក់។
អ្នកជក់ថ្នាំញៀនបុរសច្រើនជាស្ត្រីគឺប្រុស២៨៧០នាក់ស្មើនឹង៩៣ភាគរយនិងស្ត្រី៧ភាគរយស្មើនឹង២៣១នាក់ក្នុងចំណោមអ្នកញៀនថ្នាំញៀន៣១០១។ក្នុងនោះអ្នកញៀនគ្រឿងញៀនថ្មី១៦៩១នាក់និងអ្នកញៀនថ្នាំចាស់១៤១០នាក់។
របាយាករណ៍ក្រសួងរកឃើញថាអ្នកញៀនថ្នាំច្រើនលើសលុបប្រើប្រាស់ថ្នាំប្រភេទអំហ្វេតាមីនជិត២៩៤៥នាក់ស្មើនឹង៩៥គាភរយនិង៥ភាគរយស្មើនឹង១៤៧នាក់ប្រើប្រាស់ថ្នាំប្រភេទហេរ៉ូអ៊ីននិងអាភៀន៕