en     km
en     km

​ក្រសួងសុខាភិបាល​ផ្តល់​សេវា​ព្យាបាល​អ្នក​ញៀន​ថ្នាំ​ញៀន​កើនឡើង​ជិត​៩​ភាគរយ​

Share

ភ្នំពេញ​៖​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បង្ហាញ​ថា​យ៉ាងតិច​អ្នក​ញៀន​ថ្នាំ​ជាង​៣​ពាន់​នាក់​បាន​ទទួល​សេវា​ព្យាបាល​ប​ង្សា​ប​គ្រឿងញៀន​នៃ​សេវា​សុខាភិបាល​សាធារណៈ​នៅ​ក្នុង​ឆ្នាំ​២០១៧​។​ខណៈ​ដែល​ឆ្នាំ​២០១៦​ក្រសួងសុខាភិបាល​ផ្តល់​សេវា​ពន្យា​បាល​អ្នក​ញៀន​ថ្នាំ​ជិត​៣​ពាន់​នាក់​។​

អាជ្ញាធរប្រឆំាងគ្រឿងញៀននៃក្រសួងមហាផ្ទៃដុតបំផ្លាញគ្រឿងញៀនជាងម១០០គីឡូក្រាម ដែលមានតម្លៃប្រហែល៤លានដុល្លារសហរដ្ឋអាមេរិកក្នុងទិវាអន្តរជាតិស្តីពីការប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៥ សីហា ឆ្នំា២០១៧។



​នៅ​ក្នុង​របាយការណ៍​សង្ខេប​របស់​ក្រសួងសុខាភិបាល​បញ្ជាក់​ថា​អ្នក​ញៀន​ថ្នាំ​៣១០១​នាក់​ស្ថិត​ក្នុង​ចំណោម​ទីកន្លែង​ផ្តល់​សេវា​ពន្យា​បាល​គ្រឿងញៀន​៤១៩​ទូ​ទាំង​ប្រទេស​បាន​ទទួល​សេវា​ព្យាបាល​សុខាភិបាល​សាធារណៈ​ដែល​កើនឡើងជាងឆ្នំាមុន ​៨,៧ ​ភាគរយ​ស្មើនឹង​១៥៨​នាក់​។​ខណៈ​ដែល​ឆ្នាំ​២០១៦​ក្រសួងសុខាភិបាល​ផ្តល់​សេវា​ព្យា​បាល​អ្នក​ញៀន​ថ្នាំ​មាន​ចំនួន​២៨៤៣​នាក់​។​

​អ្នក​ជក់​ថ្នាំ​ញៀន​បុរស​ច្រើន​ជា​ស្ត្រី​គឺ​ប្រុស​២៨៧០​នាក់​ស្មើនឹង​៩៣​ភាគរយ​និង​ស្ត្រី​៧​ភាគរយ​ស្មើនឹង​២៣១​នាក់​ក្នុង​ចំណោម​អ្នក​ញៀន​ថ្នាំ​ញៀន​៣១០១​។​ក្នុង​នោះ​អ្នក​ញៀន​គ្រឿងញៀន​ថ្មី​១៦៩១​នាក់​និង​អ្នក​ញៀន​ថ្នាំ​ចាស់​១៤១០​នាក់​។​

​របា​យា​ករ​ណ៍​ក្រសួង​រក​ឃើញ​ថា​អ្នក​ញៀន​ថ្នាំ​ច្រើន​លើសលុប​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អំ​ហ្វេ​តា​មីន​ជិត​២៩៤៥​នាក់​ស្មើនឹង​៩៥​គា​ភរ​យ​និង​៥​ភាគរយ​ស្មើនឹង១៤៧​នាក់​ប្រើប្រាស់​ថ្នាំ​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​និង​អាភៀន​៕

Share

Image
Image
Image