ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន និងក្រុមសិទ្ធិមនុស្សអន្ដរជាតិដទៃទៀតបានទទូចអោយរដ្ឋាភិបាលភូមាធ្វើមាតុភូមិនិវត្តន៍សហគមន៍រ៉ូហ៊ីងយ៉ាត្រឡប់មកភូមាវិញ។
ការទទូចរបស់ភ្នាក់ងារអង្គការសហប្រជាជាតិធ្វើឡើងស្របពេលដែលមានការភ័យខ្លាចអំពើហិង្សាផ្ទុះឡើងនៅក្នុងជំរុំភៀសខ្លួន បន្ទាប់ពីមានសេចក្ដីរាយការណ៍មកថា មេដឹកនាំសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ២នាក់ត្រូវបានសម្លាប់នៅក្នុងជំរុំ ហើយខ្លះទៀត ភ័យខ្លាចភាពអត់ឃ្លានផ្ទុះឡើងដោយសារតែជំនួយមិនមានភាពគ្រប់គ្រាន់។ការទទូចរបស់អន្ដរជាតិនេះ បានធ្វើឡើងស្របពេលដែលរដ្ឋាភិបាលភូមាបន្ដពន្យាពេលជាថ្មីម្ដងទៀតរបស់សហគមន៍រ៉ូហ៊ីងយ៉ា ។
លោក Filippo Grandi ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ការពន្យាពេលនៃការធ្វើមាតុភូមិនិវត្តន៍នេះអចជាលេសមួយដែលពិបាកនិងទទួលយក។ លោកបន្ដថា អ្វីជាការព្រួយបារម្ភនោះគឺជំនួយហាក់មិនទាន់គ្រប់គ្រាន់សម្រាប់ជនភៀសខ្លួនទាំងនោះទេ។
សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា ៦៨៨ ពាន់នាក់ បានទៅដល់ជំរុំតាមព្រំដែននៃប្រទេសបង់ក្លាដេសចាប់តាំងពីថ្ងៃទី ២៥ សីហា ដែលពួកគេគេចចេញពីការវាយប្រហាររបស់ពួកកងទ័ពភូមា ទៅលើភូមិករបស់ពួកគេនៅរដ្ឋរាក់ខាញ នៃភាគខាងជើងប្រទេស ភូមា។ជាមួយគ្នានេះក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានចេញការអំពាវនាវមួយផងដែរអោយរដ្ឋាភិបាលភូមាធានាសុវត្ថិភាពការរស់នៅរបស់សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាដែលធ្វើយ៉ាងណាអោយមានសុវត្ថិភាពរស់នៅក្នុងរដ្ឋរាក់ខាញ៕ ប្រភពៈCNA