ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង លោក Jacob Zuma បានប្រកាសថាលោកនឹងលាលែងពីតំណែង នៅពាក់កណ្ដាលខែ កុម្ភៈ ដោយស្បថថានឹងមិនព្យាយាមស្វែងរកការកាន់តំណែង ទៀតនោះទេ។
លោក Jacob Zuma បានក្លាយជាប្រធានាធិបតីនៃអាហ្វ្រិកខាងត្បូង នៅឆ្នាំ២០០៩។ លោក បានក្លាយជាប្រធានាធិបតីអាហ្វ្រិកខាងត្បួងដំបូងគេ ដែលកើតចេញពីការបោះឆ្នោតសភា។លោកបានឈ្នះជាច្រើនអាណត្តិជាប់ៗគ្នា តែនៅក្នុងការបោះឆ្នោតឆ្នាំ២០១៤ លោកជាប់ឆ្នោតម្ដងទៀត។
នៅរយៈពេលប៉ុន្មានថៃ្ងមកនេះ មានពាក្យចចាមអារ៉ាមថា លោកបាននឹងស្វែងរកការកាន់អំណាចទៀតដោយរុះរើរដ្ឋធម្មនុញ្ញ។ តែពេលនេះ លោកប្រកាសថា នឹងចាកចេញពីតំណែងដោយគិតពីថ្ងៃ ១៥កុម្ភៈ ឬយ៉ាងយូរដើមខែ មីនា នៅពេលលោក ត្រឡប់ពីសន្និសីទនៃប្រទេសសេដ្ឋកិច្ចនៅប្រទេសស្វីស។ការប្រកាសរបស់លោកក៏បានធ្វើអោយក្រុមបក្សប្រឆាំងសាទរភ្លាមៗ ដោយទទូចថា លោក Jacob Zuma ពិតជាមិនក្រឡិចក្រឡុចឡើយ៕
Post Views: 237