en     km
en     km

រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​

Share

​ភ្នំពេញ​៖​ សម្តេច​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ឬ​ឈាន​ទៅ​ធ្វើ​ច្បាប់​ថ្មី​ដើម្បី​ដើរ​ឲ្យ​ទាន់​នឹង​សភាពការណ៍​ នៃ​ការ​ប្រែប្រួល​របស់​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ​។

ការលើកឡើងរបសរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃដូចនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញា ណ​កម្ម​ រយៈពេល​៣​ឆ្នាំ​(២០១៤-២០១៧)​ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ។

ថ្លែងក្នុងពិធីនេះ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៨ ទីស្តីការ​ក្រសួងមហាផ្ទៃ​ សម្ដេច ស​       ​ខេ ​ង​ បាន​ឱ្យដឹងបន្ដថា ​​ ក្រសួង​កំពុង​រៀបចំ​នូវ​លិខិត​ស្នាម​ផ្សេងៗ​ដើម្បី​បង្កើត​នូវ​ក្រុមការងារ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​ ។​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃរូបនេះ​ បាន​បញ្ជាក់​ថា​ “​ ពាក់ព័ន្ធ​នឹង​ច្បាប់​ទាំង​ពីរ​នេះ​ដែរ​ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រសួងបាន​ទទួល​អនុសាសន៍​របស់នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពិនិត្យ​មើល​ចំពោះ​ច្បាប់​នេះ​ផង​ដែរ​ ”​។​

ជុំវិញរឿងនេះដែរ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម លោក ម៉ៅ តារា បានផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្ដី FM 102 ដឹងបន្ថែមលើរឿងនេះថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិគឺកំពុងស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវ ដែលមិនទាន់អាចនិយាយបានថា ចំនុចណាដែលយកមកកែប្រែនិងធ្វើថ្មីនោះទេ។

​លោក ម៉ៅ តារា៖ «ដោយសារតែច្បាប់របស់យើងនេះ ត្រូវបានបង្កើតតាំងពីឆ្នាំ១៩៩៤ ចឹងឥលូវប្រៀបធៀបមកសភាការណ៍បច្ចុប្បន្ននឹងការវិវឌ្ឍន៍របស់ប្រទេសជាតិយើង ស្ថានភាពនយោបាយ សេដ្ឋកិច្ចសង្គមរបស់ប្រទេសយើង ចឹងចាំបាច់ត្រូវតែធ្វើការសិក្សាស្រាវជ្រាវដើម្បីផ្ដើមយោបល់ជូនរាជរដ្ឋាភិបាលធ្វើវិសោធនកម្មនេះ»។

តាមអគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មរូបនេះ រាជរដ្ឋាភិបាលនឹងរៀបចំក្រុមការងារមួយដើម្បីធ្វើការទៅលើរៀបចំច្បាប់ទាំងពីរខាងលើនេះ នៅ១សប្ដាហ៍ ឬ២សប្ដាហ៍ក្រោយនេះ៕

 

Share

ព័ត៌មានទាក់ទង

Image