en     km
en     km

វេណេហ្សូអេឡា៖ប្រធានាធិបតីទាមទារឱ្យEUបញ្ឈប់ការដាក់ទណ្ឌកម្មព្រោះការចរចាចាប់ផ្ដើមហើយ

Share

ភ្លាមៗបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសថា មន្ត្រីជាន់ខ្ពស់ ចំនួន​៧នាក់ទៀតត្រូវបង្កកទ្រព្យសម្បតិ្ត  រដ្ឋាភិបាលរបស់ប្រធានាធិប តីវេណេហ្សូអេឡា លោក នីកូឡា ម៉ាដូរ៉ូ បានថ្កោលទោសយ៉ាងខ្លាំង ដោយអំពាវនាវសុំឱ្យ ពិនិត្យឡើងវិញ វិធានការនេះដោយលោកអះអាងថា ការចរចាជម្លោះនយោបាយចាប់ផ្ដើ់មហើយ។

អនុប្រធានាធិបតី Jorge Rodriguez បានទទូចថាការដាក់ទណ្ឌកម្មណាក៏ដោយ គួរតែ ផ្អាកសិន ព្រោះការចរចាសន្តិភាព និងផ្សះផ្សាជាតិ បានចាប់ផ្ដើមហើយ។

ស្របពេលនេះដែរ សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសវេណេហ្សូអេឡា បានហៅការដាក់ទណ្ឌកម្មលើមន្ត្រីរបស់ខ្លួនថា ជាការធ្វើតាមការញុះញុង របស់សហរដ្ឋអាមេរិកហើយ ជាការផ្ដើមឱ្យមានការភាពតានតឹងការទូតកាន់តែខ្លាំង។

កាលពីថ្ងៃចន្ទសហភាពអឺរ៉ុបបានដាក់បញ្ចូលសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកម៉ាដូរ៉ូ ៧នាក់ ដែលជាបន្ថែមលើមន្ត្រីជាច្រើននាក់ ដែលបានកត់ចូលក្នុងបញ្ជីនៃការបង្កកទ្រព្យសម្បត្តិរួច​ហើយ។

ការណ៍ឈានដល់រឿងនេះ បន្ទាប់ពីរដ្ឋាភិបាលលោកម៉ាដូរ៉ូ បានចាប់សម្លាប់ មន្ត្រីប៉ូលិសម្នាក់ ដែលបានបើកឧទ្ធម្ភាគកច្របាញ់រះ លើអាគារតុលាការកំពូល កាលពីដើមឆ្នាំ ២០១៧ចំពេលប្រជាជន បះបោរទាមទារឱ្យលោកម៉ាដូរ៉ូ បញ្ឈប់ផែនការកែប្រែរដ្ឋធម្មនុញ្ញដើម្បីពង្រឹងអំណាចរបស់មេដឹកនាំរូបនេះ។ ករណីនេះសហភាពអឺរ៉ុប ថ្កោលទោសយ៉ាងខ្លាំង។

សមាជិកគណៈរដ្ឋមន្ត្រីដែលសហភាពអឺរ៉ុបបង្កកទ្រព្យសម្បតិ្ត ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានចារកម្ម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតនិងមន្ត្រីជាន់ខ្ពស់របស់បក្សសង្គមនិយម ២រូប គឺជាមនុស្សជំនិតរបស់លោកម៉ាដូរ៉ូ។  

សូមរម្លឹកថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ​មន្ត្រី ជាន់ខ្ពស់របស់លោកម៉ាដូរ៉ូមួយចំនួនហើយ ដោយដំណាក់កាលដំបូង សេតវិមាន បានបង្កកទ្រព្យសម្បតិ្តហើយចូលដល់ដំណាក់កាលទី២ នឹងដាក់ទណ្ឌកម្មបិទការទិញប្រេងឆៅពី វេណេហ្សូអេឡាតែម្ដង។ នេះជាការព្រមានរបស់ មន្ត្រីសេតវិមាន។

អ្វីដែលឈាន ដល់ការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលឱ្យមកពីលោកម៉ាដូរ៉ូ រំលាយសមាជិកសភារបស់គណបក្សប្រឆាំង។ ដោយសារធ្លាក់ចូលក្នុង​វិបត្តិនយោបាយនេះ បានបណ្ដាលឱ្យ សេដ្ឋកិច្ចក៏ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរដែរ ហើយពលរដ្ឋបានរត់ទៅនៅប្រទេសជិតខាងជាង៥០ម៉ឺននាក់។

បច្ចុប្បន្ន ការចរចារវាងបក្សកាន់អំណាចនិងបក្សប្រឆាំងបានចាប់ផ្ដើមហើយ ដោយបានជួប គ្នាចំនួន ៣លើកមកហើយ។ បក្សកាន់អំណាច សន្យាឱ្យក្រុមប្រឆាំងធ្វើសកម្មភាពនយោបាយឡើងវិញ តែសុំអោយ សហគមន៍អន្តរជាតិបញ្ឈប់ការដាក់ទណ្ឌកម្ម៕ ប្រភពៈ Press TV

 

Share

Image
Image
Image