en     km
en     km

ក្រុមអភិរក្សរឹបអូសឧបករណនិងសម្ភារៈល្មើសច្បាប់រាប់រយក្នុងដែនជម្រកអភិរក្សសត្វព្រៃកែវសីមា

Share

ភ្នំពេញ៖ក្រុមអភិរក្សដើរល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាដឹកនំាដោយក្រសួងបរិស្ថាននិងអង្គការសហគមអភិរក្សសត្វព្រៃរួមទំាងប្រជាសហគមន៍បានរឹបអូសអន្ទាក់ដាក់សត្វព្រៃជាង៥០០ខ្សែ ម៉ាស៊ីអាឈើឬរណាយន្តជាង៨០គ្រឿង កំាភ្លើងកែច្នៃនិងជនល្មើជាច្រើននាក់ ក្នុងដែនជម្រកសត្វព្រៃកែវសីមា។ លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍

បើយោងតាមសេចក្តីជូនដំណឹងរបស់អង្គការសហគមអភិរក្សសត្វព្រៃ(WCS)ចុះផ្សាយនៅថ្ងៃទី២២ ខែមករានេះបញ្ជាក់​ថាក្នុងរយៈពេលមួយឆ្នំា២០១៧​ក្រុម​ល្បាត​សហគមន៍​ដែលគំាទ្រ​ដោយ​​​អង្គការWCSនិងក្រសួងបរិស្ថាន​បានចុះល្បាតចំនួន៥២លើក​ដើម្បីការពារ​និងទប់​បទ​ល្មើស​ព្រៃឈើនិងការបរ​បាញ់សត្វព្រៃ។

ជាលទ្ធផលក្រុមល្បាតបានឃាត់ខ្លួនមនុស្ស៧នាក់និងធ្វើលិខិតព្រមាន៥៧ចំពោះ​អ្នកប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមានិងរឹបអូសរណាយន្ត៨៦គ្រឿង អន្ទាក់​៥១៣​ខ្សែ កំាភ្លើងកែច្នៃ៦ដើម កំាបិត ពូថៅ៧២និងម៉ូតូ១៧គ្រឿង។

លោក អែម ត្រាយ ប្រធានក្រុមសម្របសម្រួលការដើរល្បាតសហគមន៍​ប្រចំាដែនជម្រក​សត្វ​ព្រៃ​​កែវសីមា ឲ្យដឹងក្នុងសេចក្តីប្រកាស​ព័ត៌មានថាក្រុមល្បាតប្តេជ្ញាបន្តសកម្មភាព​ដើរល្បាត​ដើម្បី​ការពារនិងទប់ស្កាត់ បទល្មើសព្រៃឈើក្នុងដែនជម្រកនេះ។

លោក អែម ត្រាយ សង្កេតឃើញថាប្រជាជនកាន់តែច្រើនឡើង​បានចូលរួមស្ម័ត្រចិត្តចូល​រួមជាមួយ​ក្រុមល្បាតសហគមន៍ដោយសារពួកគេយល់ច្បាស់អំពី​ផលប្រយោជន៍ព្រៃ​ឈើនិង​សត្វព្រៃ។ លោកត្រាយអំពានាវដល់ប្រជាជននិងអាជ្ញាធរសហការគ្នា​ដើម្បី​ការពារធន​ធាន​ធម្ម​ជាតិឲ្យនៅគងវង្ស។

ដែនជម្រកសត្វព្រៃកែវសីមាស្ថិតនៅក្នុងខេត្តក្រចេះនិងមណ្ឌលគិរីជាទីជម្រកសត្វព្រៃនិងរុក្ខាជាតិជាង៦០ប្រភេទស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN។ធនធានកម្រទំាងនេះកំពុងប្រឈមនឹងគំរាមកំហែងឈានទៅរកការផុតពូជដូចជាសត្វស្វាកន្ទុយស ទោចថ្ពាល់លឿង ខ្លា ដំរីព្រៃ ក្រុមគោសាទិស​និងសត្ចស្លាបជាប្រភេទទៀត។

លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេសអង្គការ WCSឲ្យដឹងថាក្រោមកញ្ចប់ថវិកានៃការលក់​ឥណទានកាបូននិងម្ចាស់ជំនួយក្រសួងបរិស្ថាននិងអង្គការWCSផ្តល់ធនធានមនុស្សបច្ចេក​ទេស​និងថវិកាដល់ក្រុមល្បាតសហគមន៍ក្នុងរយពេល​១៥ឆ្នំាដើម្បីអភិរក្សធនធាន​ធម្មជាតិនិង​ជីវជម្រុះក្នុងដែនជម្រកសត្វព្រៃកែវ សី មា៕

Share

Image
Image
Image