en     km
en     km

អង្គការ WWF រកឃើញកូនត្រយ៉ងចង្កំកសមួយក្បាយនៅក្នុងព្រៃ

Share

តាមហ្វេសប៊ុករបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០១៨ ឱ្យដឹងថា កូនត្រយ៉ងចង្កំកស មួយក្បាលត្រូវបានប្រទះឃើញនៅក្នុងព្រៃប្រមាណជា ៣គីឡូម៉ែត្រពីភូមិកំពង់ព្នៅ ដោយប្រជាសហគមក្នុងខេត្តក្រចេះកាលពីថ្ងៃទី ១៦ មករា ២០១៨ ។

តាមសេចក្ដីជូនដំណឹងរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិកូនត្រយ៉ងចង្កំកស ដែលជាសត្វកម្រមួយនេះ បានធ្លាក់ចុះពីសំបុករបស់វាមកដីដោយសារតែខ្យល់ខ្លាំង។ វាត្រូវបានប្រជាជននៅទីនោះប្រទះឃើញ ហើយបានប្រគល់វាទៅអោយ លោក វ៉ង់ ដា ដែលជាសមាជិកសហគមនេសាទ។ បន្ទាប់មកលោកក៏បានទូរស័ព្ទមកកាន់បុគ្គលិកអង្គការ WWF កម្ពុជាប្រចាំនៅខេត្តក្រចេះដើម្បីជួយដល់កូនសត្វមួយនេះ។

មកដល់ពេលនេះ​ កូនត្រយ៉ងចង្កំកសមួយក្បាលនេះ ត្រូវបានដាក់សង្រ្គោះនៅមជ្ឈមណ្ឌលអភិរក្សជីវចម្រុះអង្គរហើយ។

គួរបញ្ជាក់ដែរថា ការចូលរួមអភិរក្សសត្វក្រយ៉ាងសកម្មពីប្រជាសហគមនេះ ឆ្លុះបញ្ចាំងពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ WWF កម្ពុជាក្នុងការធ្វើកម្មវិធីអប់រំផ្សព្វផ្សាយ និងការពារសំបុកសត្វស្លាបដែលកម្រនៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គ។

តាមរយៈកម្មវិធីនេះ ចំនួនសត្វត្រយ៉ងចង្កំកសបានកើនឡើងពី ១២០ក្បាល មក ១៧៨ក្បាល ពីឆ្នាំ២០១០ ដល់ ឆ្នាំ២០១៧ ក្នុងតំបន់ទេសភាពនេះ ។ លើសពីនេះទៅទៀតសំបុកសត្វនេះ ចំនួន ៣៩ សំបុកត្រូវបានប្រទះឃើញនិងការពារដោយប្រជាសហគមក្នុងឆ្នាំ ២០១៧៕

 

Share

ព័ត៌មានទាក់ទង

Image