ភ្នំពេញ៖ គេសង្កេតឃើញថារយៈពេលចុងក្រោយនេះ កម្ពុជាបានធ្វើកំណែទម្រង់លើវិស័យមួយចំនួនសំខាន់ៗ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការអភិវឌ្ឍ។ ក្នុងនោះគេសង្កេតឃើញរាជរដ្ឋាភិបាលដាក់ផែនការយុទ្ធសាស្រ្ត ការទម្រង់ស៊ីជម្រៅ និងទូលំទូលាយ ដើម្បីធានាអភិបាលកិច្ចល្អនៅក្នុងស្ថាប័នសាធារណៈ។ ចំពោះការដាក់ផែនការរបស់រាជរដ្ឋាភិបាលនេះដែរ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ សង្កេតឃើញថា រយៈពេល១ឆ្នំា នៃឆ្នំា២០១៧កន្លងមកនេះ ការកែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យសំខាន់ៗមួយចំនួនមានការរីកចំរើន។ តែលោក សង្កត់ធ្ងន់ថា ទន្ទឹមនឹងមានការីកចំរើននេះ មានវិស័យខ្លះក៏នៅតែមិនទាន់មានភាពល្អប្រសើរនៅទ្បើយ ។
ដើម្បីចង់ដឹងកាន់តែច្បាស់ថាតើវិស័យអ្វីខ្លះដែលប្រធានអង្គការរូបនេះយល់ឃើញថាមានការរីកចំរើន និងវិស័យអ្វីខ្លះដែលមិនទាន់រីកចំរើនដែលរដ្ឋាភិបាលត្រូវចាត់វិធានការបន្តនោះ។
ជាបន្តសូមស្តាប់បទសម្ភាស រវាង លោក ជួន សារ៉េត អ្នករាយការណ៍ព័ត៌មានវិទ្យុស្រ្តីFM102 នៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាដូចតទៅ!