en     km
en     km

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការនៅឆ្នំា២០១៩

Share

ភ្នំពេញ៖ សភាជាតិនៃប្រទេសកម្ពុជា បានទទួលធ្វើជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់ថា (APPF) លើកទី២៧ នៅឆ្នំា២០១៩ ជាផ្លូវការ ខណៈប្រទេសវៀតណាម បានបញ្ចប់ការរៀបចំកិច្ចប្រជុំប្រចំាឆ្នំាលើកទី២៦ របស់ខ្លួន កាលពីថ្ងៃទី២០ ខែមករា ឆ្នំា ២០១៨ នាទីក្រុងហាណូយ។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋសភាកម្ពុជាចុះផ្សាយកាលពី ថ្ងៃទី២០ មករា ឆ្នំា២០១៨។

លោក ជួន សារ៉េត រាយការណ៍!

នៅក្នុងកិច្ចប្រជុំនោះប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វីក លើកទី២៦ លោក ស្រី ង្វៀន ធីគឹមងិន (Nguyen ThiKim Ngan) បានប្រកាសប្រគល់ភារកិច្ចជូនសភាកម្ពុជា ដើម្បីធ្វើជាប្រធានវេទិកាសភា ដែលមានសមា ជិក២៧ប្រទេស បន្តពីវៀតណាម ហើយសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាប្រចំាឆ្នំាលើកទី២៧ របស់(APPF) នៅឆ្នំា២០១៩ខាងមុខ។

សភាសាធារដ្ឋសង្គមនិយមវៀតណាម បានរៀបចំកិច្ចប្រជុំប្រចំាឆ្នំារបស់ (APPF) លើកទី២៦ នាទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមករា ឆ្នំា២០១៨ ដែលមានសមាជិកវេទិកាសភាតំបន់អាស៊ីប៉ាស៊ីហ្វីក ចំនួន ២១ ប្រទេសចូលរួម ហើយក៏មានប្រទេសអ្នកសង្កេតការណ៍ ថែមទំាងអង្គការសភា ជាដៃគូធំៗមួយចំនួនទៀតចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំប្រចំាឆ្នំាលើកទី២៦ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នាឆ្នំានេះ បានពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចចំនួន ៤៥ ដែលនៅក្នុងកិច្ចប្រជុំនោះបានផ្លាស់ប្តូរ បទពិសោធន៏ពីគ្នាទៅវិញទៅមក និងជំរុញការលើកកម្ពស់យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ទំាងក្នុងរង្វង់គ្រួសារសភាអាស៊ី-ប៉ាស៊ីហ្វិក និងទ្វេភាគី។ ក្នុងកិច្ចប្រជុំប្រចំាឆ្នំាលើកទី២៦ ធ្វើឡើងដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យសេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួលអាកាសាធាតុ ការប្រយុទ្ធប្រឆាំងអំពើភេរកម្ម លើកកម្ពស់សមភាពយេនឌ័រ ទេសចរណ៍ វប្បធម៌ សិទ្ធិមនុស្សផងដែរ។

ជុំវិញរឿងនេះ អនុប្រធានទី០២ ព្រឹទ្ធសភា លោក ទេព ងន ដែលបានដឹកនំាសមាជិកសភាទៅចូលរួមកិច្ចប្រជុំនេះបានលើកឡើងថា ការបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំសភាអាស៊ី-ប៉ាស៊ីហ្វិកដែលដឹកនំាដោយប្រទេសវៀតណាម សបញ្ជាក់ឱ្យឃើញពីជំហានថ្មីទៀត ដែលវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក សម្រេចបានក្នុងការផ្លាស់ប្តូរយោបល់ និងទស្សនៈដែលមានសារៈសំខាន់ជាច្រើនពីគ្រប់សមាជិក(APPF) ប្រទេសសង្កេតការណ៍ និងដៃគូពាក់ព័ន្ធនានា។

អនុប្រធានទី០២ ព្រឹទ្ធសភា លោក ទេព ងន គូសបញ្ជាក់ទៀតថា ជោគជ័យថ្មីទំាងនេះ បានឆ្លុះបញ្ចំាងពីស្មារតីទទួលខុសត្រូវរួមប្រកបដោយឆន្ទះ នយោបាយខ្ពស់ ក្នុងការឈានឆ្នោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការជំរុញ និងលើកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្របតាមបំណងប្រាថ្នារបស់ពល រដ្ឋទំាងអស់គ្នា។

អនុប្រធានទី០២ ព្រឹទ្ធសភារូបនេះ សង្ក់តធ្ងន់ថា កម្ពុជាសង្ឃឹមថា ការរៀបចំកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៧របស់វេទិកា សភាតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី២៧ ឆ្នំា២០១៩ នៅលើទឹកដីកម្ពុជា នឹងទទួលបានការគំាទ្រ និងចូលរួមពីសំណាក់ប្រទេសជាសមាជិក ប្រទេសជាអ្នកសង្កេតការណ៍ និងផ្នែកពាក់ព័ន្ធទំាងអស់។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវបង្កើតទ្បើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលជាសមាជិក ដើម្បីធានានូវស្ថិរភាព សន្តិភាព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួយជំរុញដល់វិស័យពាណិជ្ជកម្ម និងវិនិយោគ បង្កើតកិច្ចសហប្រតិ បត្តិការក្នុងតំបន់លើវិស័យនានា ដូចជា ការពារបិរស្ថាន ការទប់ទល់នឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការផ្លាស់ប្តូរវប្បធម៌ ព្រមទំាងការអប់រំជាដើម។

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះជាភាសាអង់គ្លេស «The Asia Pacific Parliamentary Forum» បានបង្កើតទ្បើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នំា១៩៩៣។ សភានៃប្រទេសកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកានេះ កាលពីឆ្នំា១៩៩៥។ បច្ចុប្បន្ន សភាអាស៊ី-ប៉ាស៊ីហ្វិក មានសមាជិកពេញសិទ្ធិចំនួន ២៧ប្រទេស៕

Share

ព័ត៌មានទាក់ទង

Image