en     km
en     km

គណបក្សប្រជាជនកម្ពុជាចេញគោលនយោបាយធំៗសម្រាប់អាណត្តិក្រោយ

Share

ក្រុងភ្នំពេញ ៖  គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចយូរជាងគេ បានធ្វើមហាសន្និបាតគណបក្សរយៈពេល ៣ ថ្ងៃ  ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៨។ ក្នុងឱកាសដែលគណបក្ស កំពុងធ្វើមហាសន្និបាតនេះ អ្នកនាំពាក្យនៃបក្សកាន់អំណាចបានបង្ហាញឲ្យឃើញនូវគោលនយោបាយធំៗ សម្រាប់ការអនុវត្តន៍នៅអាណ្ណតិ្តក្រោយ។

ស្តាប់ សំឡេង លោក សេរី វឌ្ឍនៈ ៖ 

នៅព្រឹកថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនកម្ពុជា បានធ្វើមហាសន្និបាត គណៈកម្មាធិការកណ្ដាលបក្ស ដោយ ដាក់ចេញនូវគោលនយោបាយធំៗ សម្រាប់ការអនុវត្តន៍ផែនការក្នុងអាណ្ណត្តិក្រោយ។

ក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី  អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្តបាននិយាយពីគោលនយោបាយទាំង ៦  ដែលគណបក្សប្រជាជនកម្ពុជា គ្រោងនឹងអនុវត្តន៍នៅក្នុងអាណ្ណត្តិថ្មីនេះ ។គោលនយោបាយទាំង៦នេះមានដូចជា ការការពារឯករាជ្យភាព សេរីភាព បូរណភាព ទឹកដី  ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន  ការការពាររបបរាជានិយម និង លើកស្ទួយលទ្ធិប្រជាធិបតេយ្យ ពង្រឹងរដ្ឋបាលសាធារណៈ បន្តកែទម្រង់អភិបាលកិច្ចល្អ និង សេដ្ឋកិច្ច ផងដែរ។

លោកបានបង្ហាញពីគោលនយោយបាយសំខាន់ៗ ដែលទៅដណ្តើមសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភាអាណត្តិទី៦ឆ្នាំ ២០១៨ នេះ​ដោយផ្តោតទៅលើ សន្តិភាព បូរណភាពទឹកដី ដោយធ្វើយ៉ាងណាដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា។

សំឡេង លោក ឥសាន្ត៖ 

យ៉ាងណាក៏ដោយ លោក បានច្រានចោលនូវមតិមួយចំនួនដែលលើកឡើងថា  ប្រព័ន្ធយុត្តិធ៌មរបស់ខ្លួនពុំមានឯករាជ្យភាព និង យុត្តិធម៌​ ដោយលោកថា គ្មានតុលាការណា អាចបំពេញសេចក្តីត្រូវការរបស់អ្នកចាញ់ បាននោះទេ ព្រោះអ្នកចាញ់តែងតែនិយាយថា គ្មានយុត្តិធម៌ ដែលលោកបញ្ជាក់ទៀតថា គួរតែប្រើគំនិតពិចារណាបន្តិច។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធំជាងគេ និង កាន់អំណាចជិត ៤០ ឆ្នាំ។ គណបក្សនេះ គឺជាគណបក្សតែមួយគត់ដែលបានរំដោះកម្ពុជាពីរបបកម្ពុជាប្រជាធិបតេយ្យ ដោយជ័យជម្នះលើរបបអាវខ្មៅនេះ ក៏បានមកពីការពលីជីវិតរបស់កងទ័ពវៀតណាមផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image