en     km
en     km

​មនុស្ស​ស្លាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ថយ​ចុះ​ជាង​ឆ្នាំ​២០១៦

Share

ភ្នំពេញ៖​មន្ត្រី​ជំនាញ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បង្ហាញ​ថា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៧​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​បាន​ថយ​ចុះ​ជាង​ឆ្នាំ​មុន​ដែល​លទ្ធផល​នេះ​បាន​មក​ដោយសារ​ពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​និង​គោរព​ច្បាប់​ចរាចរណ៍​។​

                           គ្រោះថ្នាក់ចរាចរណ៍ឡានបុកម៉ូតូបណ្តាលឲ្យមនុស្សស្លាប់។រូបភាព៖ facebook

ការ​បើកបរ​ហួស​ល្បឿន​កំណត់​និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជា​កត្តា​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​។​នៅ​ឆ្នាំ​២០១៧​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បើកបរ​ហួស​ល្បឿន​កំណត់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៣០​ភាគរយ​និង​៩​ភាគរយ​ស្លាប់​មក​ពី​អ្នកបើកបរ​ពេល​ស្រវឹង​ក្នុង​ចំណោម​អ្នក​ស្លាប់​ជិត​១៨០០​នាក់​។​

​បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈនៃយុទ្ធនាការបង្រ្កាបបទល្មើសចរាចរណ៍​សម្រាប់ថ្ងៃ​ទី​១៨​ ខែមករា​នេះនគរបាលឃាត់​យានយន្ត​ល្មើសច្បាប់​ជិត​១៣០០​គ្រឿង​និង​ម៉ូតូ​ជិត​៣​ពាន់​គ្រឿង​។​

​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​ក្នុង​ឆ្នាំ​២០១៧​បង្ហាញ​ថា​នគរបាល​ចរាចរណ៍​បង្ក្រាប​អ្នកបើកបរ​ម៉ូតូ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​៧៧២១​គ្រឿងក្នុង​ចំណោម​អ្នកបើកបរ​ម៉ូតូ​ល្មើសច្បាប់​ចរាចរណ៍​សរុប​ជាង​២​លាន​គ្រឿង​។​

​ក្នុង​បទ​បង្ហាញ​នៃ​សិក្ខាសាលា​បូក​សរុប​ឆ្លុះ​បញ្ចាំង​លទ្ធផល​គម្រោង​ផ្តួ​ត​ផ្តើម​ទប់ស្កាត់​ផល​ប៉ះពាល់​ក្រោម​ឥ​ទ្ធ​ផល​គ្រឿង​ស្រវឹង​កាលពី​ថ្ងៃ ​ព្រ​ស្ប​ត្តិ៍ ខែមករា ​ម្សិលមិញ​ លោកស្រី​ សុ​ ជាតិ​ មន្ត្រី​ជំនាញ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា​ការ​បើកបរ​ហួស​ល្បឿន​កំណត់​នៅ​តែ​ឈរ​លំដាប់​ទី​១​ដែល​បណ្តាល​ឲ្យ​ស្លាប់​បង្ក​​​រឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ជាង​៣០​ភាគរយ​និង​ការ​បើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​ឈរ​លេខ​រៀង​ទី​២​មាន​៩​ភាគរយ​។«មានភាគរយច្រើនមែនតែនជិត៣០ភាគរយជាងគឺបណ្តាលមកពីការប្រើប្រាស់ល្បឿនហើយយើងរកឃើញថាបញ្ហាដែលបង្ករឡើងដោយគ្រឿងស្រវឹងមានតែ៩ភាគរយទេ មានការថយចុះជាងឆ្នំាមុនមាន១១ភាគរយដែលបណ្តាលមកពីប្រើប្រាស់គ្រឿងស្រវឹង។»

​លោកស្រី​បញ្ជាក់​ថា​ក្រសួងយុត្តិធម៌​បាន​ដោះស្រាយ​បណ្តឹង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​រួចរាល់​មាន​ចំនួន​១៤៣៣​ករណី​និង​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​១២១៤​ករណី​ខណៈ​តុលាការ​កំពុង​ស៊ើបអង្កេត​បន្ត​៦៦៩​ករណី​សម្រាប់​ឆ្នាំ​២០១៧​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ឡុ​ង​ ធូ​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា​ក្រសួង​នឹង​ចាប់ផ្តើម​អនុវត្តន៍​រឹង​បណ្តឹង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​នៅ​ពេល​ឆាប់​ខាង​មុខ​នេះ​។​

​លោក​ឧត្តមសេនីយ៍​ បញ្ជាក់​ថា​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​អ្នកបើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​​អាកុល​ក្រោម​០,២៥​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់​នឹង​ត្រូវ​ផាកពិន័យ​ពី​៤០​ម៉ឺន​ទៅ​៨០​ម៉ឺន​រៀល​។​លោក​បន្ថែម​ថាបើ​អ្នកបើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​អាកុល​លើស​ពី​០,២៥​មី​លី​ក្រាម​ក្នុង​មួយ​លី​ត្រ​ខ្យល់​នឹង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​។​ទោះបី​យ៉ាងណា​លោក​អះអាង​ថា​ការ​ប្រតិបត្តិការ​ពិនិត្យ​​​រក​សារធាតុ​អា​កុ​ល​នឹង​អនុ​វត្ត​ន៍​ត្រឹមការ​ផាក​ពី​ន័យ​ក្នុង​រយៈពេល​៦​ខែ​បើ​ទោះជា​រក​ឃើញ​លើស​សារធាតុអាកុ​ល​នៃ​ការ​កំណត់​ក៏​ដោយ​។​«ទោះបីជាបុគ្គលនឹងលើសកម្រិតយ៉ាងណាក៏ដោយយើងអនុវត្តន៍វិធានការត្រឹមពិន័យរថយន្តតូចត្រឹម៤០ម៉ឺនរៀល រថយន្តធំ៨០ម៉ឺនរៀលក៏ប៉ុន្តែនៅពេលយើងពិន័យហើយអនុញ្ញាតឲ្យជននោះបន្តដំណើរដោយការបើកបរទេគឺត្រូវរកអ្នកជំនួសឬឲ្យគាត់សម្រាករហូតរកកម្រិតអាកុលស្ថិតក្រោម០.២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ទើបយើងអនុញ្ញាតឲ្យបើកបរបន្តដំណើរបានហើយក្នុងរយៈពេល៦ខែបុគ្គលអាចខុសបានមួយម្តង់បើលើកក្រោយមិនរៀងចាល់នឹងបញ្ជូនសំណុំរឿងទៅតុលាការ។»

​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ឆ្នាំ​២០១៧​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ធ្លាក់​ចុះ​មក​ត្រឹម​៣៥៣១​ករណី​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ ៣៧០០​។​ប៉ុន្តែ​ក្នុង​២០១៧​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គឺ​១៧៨០​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦​ស្លាប់​១៧១៧​នាក់​និង​អ្នក​រង​របួស​ធ្លាក់​ចុះ​ជាង​១​ពាន់​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មនុស្ស​ស្លាប់​ជា​មធ្យម​៥​នាក់​ក្នុង​មួយ​ថ្ងៃ​ចាប់ពី​ឆ្នាំ​២០១៣​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​

​កាលពី​ថ្មី​នេះ​ លោក​ អ៊ា​ ចរិយា​ នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ទទូច​សុំ​រដ្ឋាភិបាល​ចាត់វិធានការ​ក្តៅ​ឱ្យ​រឹត​បន្តឹង​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​បើកបរ​ហូ​ស​ល្បឿន​កំណត់​ដែល​ជា​មូលហេតុ​ចម្បង​បណ្តាល​គ្រោះថ្នាក់​ចរ​រា​ចរណ៍​និង​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​៦០​ភាគរយ​។​លោក​ ចរិយា​ សង្កេត​ឃើញ​ថា​អាជ្ញាធរ​មិន​ទាន់​មានការ​រឹត​បន្តឹង​ខ្លាំង​ចំពោះ​អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​និង​បើកបរ​ហូ​ស​ល្បឿន​កំណត់​នៅឡើយ​៕

Share

Image
Image
Image