en     km
en     km

វេណេហ្សូអេឡា ៖ជំនួបរវាងបក្សកាន់អំណាច​និងបក្សប្រឆាំងជាប់គាំងតែសន្យាជួបគ្នាទៀត

Share

ជំនួបនយោបាយរវាងបក្សកាន់អំណាចរបស់ប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ និងគណបក្សប្រឆាំងដែលជួបប្រជុំគ្នានៅសាធារណ រដ្ឋដូមីនិកហ្កេន បានបិទបញ្ចប់ហើយនៅថ្ងៃនេះដោយមិនទាន់មានកិច្ចព្រមព្រៀងអ្វីជាដុំកំភួននៅឡើយទេ។

សេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន ABC បានឱ្យដឹងថា ភាគីទាំងពីរដែលមិនទាន់រកកិច្ចព្រមព្រៀងជាមួយគ្នាបាននោះគឺបន្ទាប់ពីតំណាងគណបក្សប្រឆាំង លោក Luis Florido បានថ្កោលទោសចំពោះការបាញ់សម្លាប់ប៉ូលិសម្នាក់ដោយអាជ្ញាធររបស់លោកប្រធានាធិបតីម៉ាឌូរ៉ូ។

បក្សប្រឆាំងបានលើកឡើងថា ការចាប់ខ្លួនលោក Oscar Perez ហើយយកទៅសម្លាប់ចោលគឺឃោរឃៅបំផុតដែលរដ្ឋាភិបាលរបស់លោកម៉ាឌូរ៉ូរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ការលើកឡើងនេះហើយដែលធ្វើអោយជំនួបនយោបាយនេះរកចំនុចរួមគ្នាមិនទាន់ឃើញ។

លោក Oscar Perez បើកឧទ្ធម្ភាគចក្របាញ់រះទៅលើវិមានប្រធានាធិបតីអំឡុងពេលផ្ទុះបាតុកម្មកាលពីខែមេសា ឆ្នាំ ២០១៧ ដែលលោកម៉ាឌូរ៉ូចាត់ទុកថា ជាឧទា្ទមមួយ ដែលមិនអាចលើកលែងទោសបានឡើយ។តែបែបនេះក្ដីទាំងក្រុមបក្សកាន់អំណាច និងក្រុមគណបក្សប្រឆាំងបានសម្រេចថានឹងជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។

ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គណៈកម្មាការចំពោះកិច្ចនៃក្រុមគណបក្សប្រឆាំងបានទាមទារឱ្យដោះលែងអ្នកនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ មុននឹងមានកិច្ចចរចាជាថ្មីទៀត។តែបក្សកាន់អំណាចមិនទាន់ឆ្លើយតបយ៉ាងណានោះទេ គ្រាន់តែអះអាងថា យកសំណើនេះទៅពិចារណានៅក្នុងគណៈកម្មាការបក្សកាន់អំណាចរបស់ខ្លួនជាមុនសិន។

យ៉ាងណាក៏ដោយបក្សកាន់អំណាចបានដាក់លក្ខខណ្ឌទៅបក្សប្រឆាំងឱ្យបញ្ចុះបញ្ចូលអាមេរិក សហភាពអឺរ៉ុប និងប្រទេសកាណា ដា ឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិលើមន្រ្ដីរបស់ពួកគេ។នេះជាជំនួបនយោបាយលើកទី ៣ហើយ រវាងបក្សកាន់អំណាចប្រទេសវេណេហ្ស៊ួអេឡា និងក្រុមគណបក្សប្រឆាំងរបស់ប្រទេសនេះ ដែលធ្វើឡើងចាប់តាំងពីលោកម៉ាឌូរ៉ូរំលាយសភារបស់គណបក្សប្រឆាំងដោយបោះឆ្នោតសភាធម្មនុញ្ញឱ្យមានអង្គុយ អសនៈសភាជំនួសតំណាងរាស្រ្ដគណបក្សប្រឆាំងដែលគ្រប់គ្រង សភារបស់ប្រទេសផលិតប្រេងដ៏ធំមួយនេះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង