en     km
en     km

អតីតពលករចំណាកស្រុកអ្នកស្រី ឆាត់ ស បង្ហាញបទពិសោធន៍ធ្វើការងារតាមផ្ទះនៅ​​ម៉ាឡេស៊ី

Share

ជីវះព័ត៌មាន៖ អតីតពលករចំណាកស្រុក អ្នកស្រី ឆាត់ ស ដែលធ្លាប់ទៅបម្រើការងារតាមផ្ទះនៅប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ការងារនៅប្រទេសមួយដែលមិនចេះភាសា និងស្គាល់ភូមិសាស្រ្ដច្បាស់លាស់ ការចាញ់បោកមេខ្យល់ ឬក្រុមហ៊ុន គឺជារឿងដែលសំណាងអាក្រក់ និងវេទនាបំផុតសម្រាប់អ្នកដែលជួបប្រទះនិងបញ្ហានេះ ។ តើរឿងរបស់អ្នកស្រី ឆាត់ ស ជួបប្រទះនឹងអ្វីខ្លះ?

ជាបន្ដសូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលជម្រាបជូនដោយកញ្ញា ជុំ ជោគជាតា ដូចតទៅ៖

 

អ្នកស្រី ឆាត់ ស ៖«កាលណឹងមកពីខ្ញុំនឹកកូនខ្ញុំពេក ហើយខ្ញុំទារគេតេទៅកូន គេខ្លាចខ្ញុំរត់ទៅផ្ទះ ឈប់លែងធ្វើការអោយគេ ។ថៅកែប្រុសណឹងយកកែវមកបោកនៅមុខខ្ញុំ ខ្ញុំខ្លាចឡើងរាកនោម ហើយខ្ញុំខ្លាចក៏លួចរត់»។ នេះជាការរៀបរាប់របស់អ្នកស្រី ឆាត់ ស ពលករដែលធ្លាប់ចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។

ជីវៈប្រវត្តិនិងស្ថានភាពគ្រួសារ

អ្នកស្រី ឆាត់ ស ជាកូនកំព្រាឱពុកម្ដាយស្លាប់ចោលតាំងពីក្មេងនៅក្នុងសម័យសង្រ្គាម។ មានបងប្អូន ៥នាក់ បាត់បង់ជីវិតអស់ ២នាក់។ មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង។

អ្នកស្រីបានរៀបការនៅឆ្នាំ១៩៩៥ ។ ក្រោយរៀបការរួចអ្នកស្រីបានមករស់នៅទីក្រុងភ្នំពេញជាមួយនឹងស្វាមីនៅទីក្រុងភ្នំពេញ។ នៅពេលឡើងមករស់នៅទីក្រុងភ្នំពេញ អ្នកស្រីក៏ចូលធ្វើការងារជាកម្មការិនីរោងចក្រ។ ក្នុងជីវិតអាពាហ៍ពិពាហ៍របស់អ្នកស្រី ឆាត់ ស គឺមិនសូវមានការចុះសម្រុងនឹងគ្នា។ នៅឆ្នាំ ២០០៣ អ្នកស្រី ក៏បានសម្រេចចិត្តលែងលះស្វាមី ដោយសារតែមានបញ្ហាមួយចំនួន។

អ្នកស្រី ឆាត់ ស៖ «ប្ដីខ្ញុំកាលពីនេះណឹង ចាស់ទុំនាំទៅស្ដីដណ្ដឹង ហើយនៅពេលទៅទិញដីនៅមណ្ឌលគិរីនឹង ខ្ញុំប្រាប់គាត់ថា ប៉ាឯងស៊ីឈ្នួលអោយគេទៅ ពេលបានលុយហើយទៅដាំដំឡូងយើងទៅ  ហើយដាំដំឡូងនឹងហើយ ខ្ញុំនៅធ្វើការរោចក្រ អោយ លុយកូនរៀន។ ខ្ញុំបង់លុយរដ្ឋដល់ហើយគាត់ញ៉ាំច្រើនរាល់តែថ្ងៃ ដល់ពេលរួចខ្ញុំពិបាកពេក ហើយក្រុមហ៊ុនឈូសយកដីនៅមណ្ឌលគិរីបាត់ទៀត ក៏លែងគ្នាតែម្ដងទៅ»។

មូលហេតុទៅធ្វើការនៅប្រទេសម៉ាឡេស៊ី

ស្ថានភាពគ្រួសារក្រីក្រ និងជំពាក់បំណុលគេធ្វើអោយអ្នកស្រី ឆាត់ ស សម្រេចចិត្តរកការងារធ្វើនៅក្រៅប្រទេស ។

អ្នកស្រី អោយដឹងថា ការទៅធ្វើការនៅប្រទេសម៉ាឡេស៊ី គឺតាមរយៈក្រុមហ៊ុនមួយដែលមានភ្នាក់ងារបញ្ចូនពលករពីកម្ពុជាទៅប្រទេសម៉ាឡេស៊ី។ ក្នុងការដាក់ពាក្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាអ្នកបម្រើការងារតាមផ្ទះ អ្នកស្រី ឆាត់ ស  ទទួលបានប្រាក់ចំនួន ៨០០ដុល្លារពីក្រុមហ៊ុនបញ្ចូនពលករនោះ។

អ្នកស្រី ឆាត់ ស៖«ខ្ញុំទៅប្រទេសម៉ាឡេស៊ី ដើមឡើយខ្ញុំពិបាកចិត្ត ខ្ញុំអត់មានអីសម្រាប់ចិញ្ចឹមគ្រួសារ កាលនោះខ្ញុំលែងគ្នា(ស្វាមី) ហើយខ្ញុំមានកូនពីរ កូនខ្ញុំប្រុសនៅតូចទេ ហើយកូនស្រីរៀនថ្នាក់ទី៨ ។ ពេលក្រោយមកខ្ញុំគិតថា ខ្ញុំឡើងយន្ដហោះទៅក្រុមហ៊ុននឹង គេអោយខ្ញុំ ៨០០ដុល្លារ ៨០០០នឹងខ្ញុំយកទៅសងគេដែលយើងសល់ពីជំពាក់គេកាលយើងទៅទិញដីនៅមណ្ឌលគិរី ហើយខ្ញុំអោយទៅមើលការទទួលខុសត្រូវកូនខ្ញុំគេអោយ ២០០ដុល្លារ ហើយខ្ញុំយកទៅទិញខោអាវស្លៀកពាក់យកទៅប្រទេសគេខ្លះ»។

ស្ថានភាពធ្វើការនៅប្រទេសម៉ាឡេស៊ី

អ្នកស្រី​​ ឆាត់ ស ទៅធ្វើការងារនៅម៉ាឡេស៊ី មានរយៈពេល ២ឆ្នាំ ហើយប្រាក់ខែដែលត្រូវទទួលបាន គឺ  ១៨០ដុល្លារ ក្នុងមួយខែ។ការងារដែលអ្នកស្រី ធ្វើនៅទីនោះ គឺត្រូវក្រោកពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ។

អ្នកស្រី ឆាត់ ស ៖«ក្រោកពីយប់ម៉ោង ៤ណឹង ខ្ញុំត្រូវងើបហើយ ខ្ញុំបោកខោអាវ លាងចាន លាងឆ្នាំង ហើយខ្ញុំមិនដឹងញ៉ាំអីទេ ខ្ញុំលើកមនុស្សចាស់ម្នាក់ណឹង១០០គីឡូ យកគាត់ លើកគាត់ទៅហាត់ប្រាណរួចហើយ ពេលព្រលឹមឡើងធ្វើការងារផ្ទះហើយ ខ្ញុំកាត់ស្មៅ លាងឡាន២ ហើយជូតផ្ទះ ជញ្ជាំងផ្ទះ ដំបូលផ្ទះគឺត្រូវតែជូតរាល់ថ្ងៃ តែពេលថ្ងៃចឹងគេអោយយើងគេងបានកន្លះម៉ោងដែរ ហើយដល់ពេលរួច ពេលបងប្អូនគេមកចឹងយើងធ្វើចេះតែធ្វើទៅ តែការញ៉ាំរបស់គេ គេអោយយើងញ៉ាំគ្រប់គ្រាន់»។

ត្បិតថា ការផ្ដល់អាហារហូបចុកគ្រប់គ្រាន់ តែការងារដែលត្រូវទទួលខុសត្រូវរបស់អ្នកស្រី ឆាត់ ស ក៏មានច្រើន និងហួសពីកម្លាំង ពលកម្ម  បូករួមទាំងការសម្លុតពីថៅកែដែលជាម្ចាស់ផ្ទះមិនអោយជួបសាច់ញាតិ  ធ្វើអោយអ្នកស្រី សម្រេចចិត្តលួចរត់នៅពេលដែលធ្វើការបានរយៈពេលបីខែ។

អំឡុងពេលលួចរត់មិនមែនជារឿងងាយស្រួលសម្រាប់អ្នកស្រី នោះទេ គឺមានបញ្ហាជាច្រើនដែលបានកើតឡើង។

អ្នកស្រី ឆាត ស ៖ «ពេលរត់ទៅជនជាតិណឹងគេសួរ ទៅណា ហើយខ្ញុំធ្វើការវិកាយហាត់ប្រាណ ហើយគេសួរផ្ទះនៅណា? ហើយខ្ញុំក៏ចង្អុលផ្ទះ ហើយគេអោយខ្ញុំចូលទៅផ្ទះវិញ ហើយខ្ញុំក៏ចាក់សោរចូលងព្រៃតាមមាត់ទន្លេក៏រត់ទៀត ោយខ្ញុំទៅផ្ទះវិញ?កូនខ្ញុំពេក្រទេស ហបុរីចំនួន ៤៧៨នាក់ លករកម្ពុជាដែលកំពុងធ្វើការនៅបរទេសចំនួន បផ្ទះវិញ ហើយគេក៏ទៅផុត កន្លះម៉ោង​ក្រោយមកខ្ញុំក៏រត់ម្ដងទៀត ដោយរត់ចូលក្នុងព្រៃតាមមាត់ទន្លេ ហើយនៅពេលនោះ អ្នកហាត់ប្រាណនៅទីនោះឃើញខ្ញុំហើយគេក៏បានស្រែកហៅប៉ូលិស ខ្ញុំថា កុំហៅប៉ូលិសខ្ញុំសុំអង្វរានស្រែកហៅប៉ូលិុំសយខ្ញុំទៅ ខ្ញុំក៏័វើអោយដៃអោយខ្ញុំស្រែកហៅប៉ូលីស ប៉ុន្ដែខ្ញុំក៏បានលើកដៃសំពះសុំអង្វរគេ ប៉ុន្ដែប្ដីជាជនជាតិម៉ាឡេស៊ីនោះខ្ទប់មាត់ប្រពន្ធកុំអោយស្រែក ហើយធ្វើអោយដៃអោយខ្ញុំទៅ ខ្ញុំក៏ចេះរត់ទៅរហូត»។

តែទីបំផុត អ្នកស្រី បានជួបរឿងសំណាងមួយ ដោយបានជួបក្រុមពលករចំណាកស្រុកដូចគ្នា។ ពួកគេក៏ជួយ អ្នកស្រី បានផ្ដល់ព័ត៌មានមកកម្ពុជា។

អ្នកស្រី ឆាត់ ស បានប្រាប់បន្ដថា ៖«ខ្ញុំដើរទៅដល់ណឹង ខ្ញុំឃើញផ្ទះមួយល្វែងណឹងស្ងាត់ ខ្ញុំក៏ចូលទៅណឹង ហើយខ្ញុំឃើញប្ដីប្រពន្ធគេដេកនៅណឹង ខ្ញុំក៏ធ្វើកាយវិការដាក់គេ គេមិនដឹងធ្វើម៉េច គេក៏ហៅមេការគេមក ហៅមេការមកគេរកយកខ្ញុំទៅប៉ូលិស។ ខ្ញុំនិយាយអង្វរគេ ហើយគេអាណិត គេក៏អោយលេខ(ទូរស័ព្ទ)ចុចមកបងប្អូនខ្មែរ បងស្រីខ្ញុំទាក់ទងទៅតាមមេខ្យល់គេនៅខាងស្នួង ហើយគេយកខ្ញុំមកស្រុកខ្មែរវិញជាង ៣យប់ ៣ថ្ងៃ ហើយអស់ ១ពាន់ដុល្លារ ហើយខ្ញុំធ្វើការអោយគេ ៣ខែ អត់បានលុយទេ»។ 

រយៈពេលធ្វើការ ៣ខែនៅទីនោះ អ្នកស្រីមិនទទួលបានប្រាក់ខែអ្វីនោះទេ។ មួយវិញទៀតអំឡុងពេលដែលអ្នកស្រី ឆាត់ ស លួចរត់ និងស្វែងរកជំនួយពីសាច់ញាតិនៅកម្ពុជាធ្វើយ៉ាងម៉េចអោយបានត្រឡប់មកកម្ពុជាវិញ អ្នកស្រីក៏ត្រូវចំណាយប្រាក់ចំនួន ១០០០ ដុល្លារ។

អ្នកស្រី ឆាត ស៖ «ការមកណឹងគេញត់ឡើង ជិះតាមថៃ បីយប់បីថ្ងៃ មកដល់ថៃណឹង អត់មានអីទេ ហើយអ្នកដែលមកជាមួយខ្ញុំសុទ្ធតែអ្នកលួចរត់ដូចជាខ្ញុំ ហើយពួកយើងនាំគ្នាចែកបាយគ្នាញ៉ាំ អ្នកណាមានលុយទិញអីអោយញ៉ាំចឹងទៅ។នៅពេលមកដល់ប៉ោតប៉ែតបានជិះឡានមកផ្ទះវិញ។មកដល់ផ្ទះពីរខែ បីខែ ទើបយើងដឹងថាខ្លួនខ្ញុំឈឺ ញ៉ាំអីកើត ហើយដើរអត់កើត។ តែឥលូវខ្ញុំមានសុខភាពល្អវិញ ធ្វើការធម្មតាវិញ តែកាលយើងមកពីណឹងវិញ បីខែ គឺ ពិបាក »។ 

ទាំងនេះគឺជាសាច់រឿងពិតរបស់អ្នកស្រី ឆាត់ ស ។ នៅមានរឿងមួយទៀតដែរ ដែល អ្នកស្រី ឆាត់ ស បានចែករំលែកដែរនោះ គឺ ទាក់ទងទៅនិងភ្នាក់ងារបញ្ជូនពលករ។

អ្នកស្រី ឆាត់ ស ៖«នៅកន្លែងស្ដុបមនុស្សនៅកន្លែង Agencyណឹង គឺធ្វើបានគ្នាណាស់ មានអាវ៉ៃគ្នា មានអាគុកងងឹត មានកន្លែងភ្លឺ មានអ្នកទៅពីស្រុកខ្មែរទៅគេអោយនៅកន្លែងផ្សេងដាច់ដោយឡែក ហើយមានអ្នកខ្លះទៀតលួចរត់ដូចខ្ញុំដែរ »។

​ក្នុង​របាយការណ៍​រួម​គ្នា​មួយរបស់​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​(IOM)​ រក​ឃើញ​ថា​ ពលករ​ចំណាកស្រុក​ខ្មែរ ​៨​នាក់ ​ក្នុង​ចំណោម ​១០​នាក់​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ឬ​ស្មើនឹង​៨០​ភាគរយ ​និង​ ៧​នាក់ ​ក្នុង​ចំណោម​ ១០​នាក់ ​មាន​បញ្ហា​ជំងឺផ្លូវចិត្ត​ ឬ​ស្មើនឹង ​៦៦​ភាគរយ​។​

ក្នុងនោះមន្រ្ដីអង្គការសង្គមស៊ីវិលដែលធ្វើការលើការការពារសិទ្ធិស្រ្ដី និងកុមារ រកឃើញ​ថា ​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ដោយសារតែ​ពលករ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ របប​អាហារ​មិន​គ្រប់គ្រាន់​ និង​ការ​មិន​ផ្តល់​ប្រាក់​ក​ម្រៃ ​ឬ​បិទ​សិទ្ធិ​មិន​ឲ្យ​ទាក់ទង​មក​សាច់​ញាតិ។

តាមសំណូមពររបស់អ្នកស្រី ឆាត់ ស គឺចង់អោយរដ្ឋាភិបាល និងអ្នកមានទាំងអស់ នៅក្នុងស្រុកខ្មែរជួយបង្កើតការងារអោយបានច្រើន ជាជាងអោយពួកគាត់ទៅធ្វើជាកម្មករគេនៅក្រៅប្រទេស។

អ្នកស្រី ឆាត់ ស ៖«ខ្ញុំគិតថា ធ្វើការនៅក្នុងស្រុកស្រួលជាងចំណាកស្រុក ចំណាកស្រុកបើគេមាននិស្ស័យ សំណាងគេល្អទៅគេមានបានទៅ ប៉ុន្ដែបើយើងអត់សំណាងវិញគឺពិបាកណាស់ គឺមិនដូចស្រុកយើងបើយើងឈឺយើងចេះតែប្រាប់គេថាឈឺ យើង​និយាយស្ដាប់គ្នាបាន។ ចំពោះខ្មែរយើងអ្នកដែលទៅគេគ្មានសូវអ្នកដែលចេះភាសាគេទេ»។

 

Share

ព័ត៌មានទាក់ទង

Image