en     km
en     km

អាមេរិកព្យូរជំនួយទៅឱ្យប៉ាឡេស្ទីនដោយសារផ្គើនអាមេរិក

Share

បរទេស៖ ពួកមន្ត្រីអាមេរិកនិយាយថា សេតវិមានបានសម្រេច ព្យួរជំនួយទៅឱ្យប្រទេសប៉ាឡេស្ទីន នូវថវិកា ៦៥លានដុល្លារ ក្នុងជំនួយសរុប ១២៥លានដែល ផ្ដល់អោយប្រទេសក្រីក្រមួយនេះ តាមរយៈទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។

ពួកមន្ត្រីអង្គការសហប្រជាជា​តិ សម្ដែងការសោកស្ដាយ ដោយនិយាយថា ទង្វើរបស់អាមេរិក នឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ ជនងាយរងគ្រោះ។ ជំហររបស់សេតវិមាន ដូចនេះលើប្រទេសប៉ាឡេស្ទីន ធ្វើឡើងដោយឆ្លើយតបនឹងប៉ាឡេស្ទីន ជំទាស់ផែនការអាមេរិកស្នើអោយមានសន្តិភាពជាមួយអ៊ីស្រាអ៊ែល។

តែអ្វីដែលនាំអោយអាមេរិកព្យួរជំនួយនេះ ដោយសារប៉ាឡេស្ទីន បានជំទាស់ សេចក្ដីសម្រេចរបស់អាមេរិក ដែលទទួលស្គាល់ តំបន់ជេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអ៊ែល៕

Share

Image
Image
Image