en     km
en     km

ក្រសូងការបរទេសកម្ពុជាវាយតម្លៃខ្ពស់ជំហររដ្ឋាភិបាលតួកគី គោរពអធិបតេយ្យភាពកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះគោលជំហរ របស់រដ្ឋាភិ បាល តួកគី ដែលគោរពអធិបតេយ្យភាពកម្ពុជា ដោយមិនលូកដៃចូលរឿងផ្ទៃក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសក្រសួងការបរទេសចុះថ្ងៃទី១៧ មករា ឆ្នំា២០១៨។

តាមសេចក្តីប្រកាសដដែល លោកប្រាក់ សុខុន បានវាយតម្លៃគោលជំហររបស់រដ្ឋាភិបាលតួកគីថា បានគោរពអអិបតេយ្យភាពកម្ពុជា ហើយចាត់ទុកការចាត់វិធានការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថេរភាព និងការពង្រឹងនីតិរដ្ឋ ជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា។

ការវាយតម្លៃរបស់រដ្ឋមន្រ្តីក្រសួងការបរទេសដូចនេះធ្វើទ្បើង ខណៈឯកអគ្គរដ្ឋទូតតួកគីប្រចំាកម្ពុជា លោក Ilhan Kemal Tug ចូលជួប លោក ប្រាក់ សុខុន កាលពីថ្ងៃទី១៦ មករា ដើម្បីជម្រាបលា នាពេលដែលឯកអគ្គ រដ្ឋទូតរូបនេះ បញ្ចប់អាណត្តិរបស់ខ្លួននៅលើទឹកដីកម្ពុជា។

តាមប្រភពដដែល នៅក្នុងជំនួបនោះ ភាគីទំាងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាផងដែរ អំពីកិច្ចសហប្រតិបត្តិការវិស័យផ្សេងៗ។ ជុំវិញរឿងនេះ ភាគីទំាងពីរ បានទទួលស្គាល់ថា ថ្វីត្បិតមានការរីកចម្រើនក្នុងផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ក្នុងរយៈកាលកន្លងមកយ៉ាងនេះក្តី ប៉ុន្តែបរិមាណនៃការផ្លាស់ប្តូរនេះ នៅមិនទាន់សមស្របទៅនឹងសក្តានុពល ដែលប្រទេសទំាងពីរមាននោះទេ។

ភាគីទំាងពីរកត់សម្គាល់ថា ពិតមែនតែប្រទេសទំាងពីរ បានចុះហត្ថលេខារួចហើយលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវអាកាស ប៉ុន្តែនៅមិនទាន់បានបង្កើតទ្បើងជើងហោះហើរត្រង់រវាងប្រទេសទំាងពីរនៅទ្បើយនោះទេ។ ការណ៍នេះភាគីទំាងពីរជំរុញឱ្យមានជើងហោះហើរត្រងរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងទេសចរណ៍ រវាងប្រទេសទំាងពីរ។

រដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ចង់ឱ្យមានការកោះប្រជុំគណៈកម្មការសេដ្ឋកិច្ចចំរុះ រវាងប្រទេសទំាងពីរ ដើម្បីពិនិត្យស្វែងរកវិធីក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការលើផ្នែកសេដ្ឋកិច្ច។ លើសពីនេះទៀតនោះរដ្ឋមន្រ្តីការបរទេសកម្ពុជា សុំឱ្យរដ្ឋមន្រ្តីការបរទេសតួកគី ពិចារណាអំពីការជួយឧបត្ថម្ភដល់សកម្មភាពដោះមីនកម្ពុជា ហើយនិងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីបញ្ចូលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ៕

 

Share

ព័ត៌មានទាក់ទង

Image