ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា លោកនីកូឡាម៉ាឌូរ៉ូ ដែលសហគមន៍អន្តរជាតិ មិនបាន ទទួលស្គាល់ជាមេដឹកនាំស្របច្បាប់ បានប្រកាសផ្ដល់គោលនយោបាយសង្គមកិច្ច នូវថវិកា ៧០ម៉ឺន bolivar ស្មើនឹង ៣ដុល្លារ ៨៣សែន ដល់ស្ត្រីទាំងឡាយណា ចាប់មានផ្ទៃពោះពីមួយខែឡើងទៅ។នេះបើតាមគេហទំព័រ CNN Money ចុះផ្សាយនាថ្ងៃទី១៨ មករា នេះ។
បរទេស៖ ការទម្លាក់គោលនយោបាយសង្គមកិច្ចនេះធ្វើឡើង ស្របពេល ស្រ្តីនិងកុមាររបស់ ប្រទេស ដែលកំពុងរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសហ គមន៍អន្តរជាតិ មានវិបត្តិសេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរ។
តាមគេហទំព័រ CNN Money ក្រៅពីស្ត្រីមានផ្ទៃពោះ គឺទារកដែលទើបប្រសូត្រ ក៏ទទួលបាន ប្រាក់ឧបត្ថម្ភ មួយលាន bolivar ស្មើនឹង ៥ ដុល្លារ ៥០សែន។
គោលនយោបាយថ្មីនេះ ដែលជាប្រាក់សង្គមកិច្ចនេះ ធ្វើឡើង ខណៈលោក ម៉ាឌូរ៉ូ ថ្លែងសុន្ទរកថា ប្រចាំឆ្នាំរបស់លោក កាលពីថ្ងៃពុធ ទី១៧ មករា ម្សិលមិញនេះ។
ចាប់ពីតាំងពីមានវិបត្តិនយោបាយ កាលពីខែសីហាឆ្នាំ២០១៧មក ប្រទេសផលិតប្រេង ដ៏ធំមួយនៅលើពិភពលោកនេះ បានជួបវិបត្តិ ស្បៀង ថ្នាំពេទ្យ ជាខ្លាំងដោយបណ្ដាលអោយមានចំណាកស្រុកជាច្រើនលាននាក់៕