en     km
en     km

ស្ករត្នោតជិត៤០តោននៅខណ្ឌច្បារអំពៅរកឃើញថាមានផ្ទុកសារធាតុគីមី

Share

​ភ្នំពេញ​ ៖​ សិប្បកម្មផលិតស្ករត្នោតមួយកន្លែងនៅខណ្ឌច្បារអំពៅ ត្រូវបានសមត្ថកិច្ចរកឃើញថា មានផ្ទុកសារធាតុគីមីក្នុងស្ករជិត ៤០តោន។

ការរកឃើញរោងសិប្បកម្មផលិតស្ករត្នោតដែលមានផ្ទុកសារធាតុគីមីនេះ បន្ទាប់ពីសមត្ថកិច្ចចម្រុះដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន និងក្រោមបទបញ្ជារបស់ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឆ្មក់ចូលឆែកឆេរសិប្បកម្មកែឆ្នៃស្ករខាងលើ។នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិចុះផ្សាយនៅថ្ងៃទី ១៨ ខែមករាឆ្នាំ២០១៨នេះ។

តាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិដដែលនេះ ប្រតិបត្តិការ​ឆែកឆេរ​​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១៨​ ដែល​ស្ថិត​នៅផ្ទះ​ លេខ​ ២១៣​និង​២១៩​ ផ្លូវ​៣៦៩​ ភូមិ​ម៉ាក់​គ្លឿ​សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ ដោយ​មាន​កម្លាំង​ចម្រុះ​មក​ពី​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ​ មន្ត្រី​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​ និង​មន្ត្រី​មក​ពី​ក្រសួងសុខាភិបាល​ ជាដើម​ ។​

លោក​ គង់​ វុ​ទ្ធី​ អនុប្រធាន​សាខា​កាំ​កុង​ត្រូល​ផែស្ងួត​ ដែលគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិបានស្រង់សម្ដី ​ បាន​លើក​ឡើង​ថា​ ការ​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នូវ​សិប្បកម្ម​កែ​ច្នៃ​ស្ករ​ ត្នោត​នេះ​ឡើង​ដោយ​សង្ស័យ​ថា​ សិប្បកម្ម​នេះ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ និង​លួច​លាយ​នូវ​សារ​ធាតុគីមី​ ។​

​​តាម​របាយការណ៍​របស់​ក្រុម​ប្រតិបត្តិ​ការ​បង្ក្រាបនេះ ​ វត្ថុ​តាង​ទាំងអស់​ខាងលើ​ លោក​ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ឲ្យ​បិទ​ផ្លុំ​បេ​រក្សា​ដាក់​ទុក​ក្នុង​អា​ស័​យ​ដ្ឋា​ន​ខាងលើ​ និង​សម្រេច​ មិន​ឲ្យ​បើក​ធ្វើ​អាជី​វ​កម្ម​បន្ត​ ហើយ​បាន​អញ្ជើញ​ម្ចាស់​ទី​តាំង​ឈ្មោះ​ ឆែ​ គី​ម​ ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មក​នាយកដ្ឋាន​ ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ ៕

 

Share

ព័ត៌មានទាក់ទង

Image