en     km
en     km

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យសហគ្រាសម្សៅដំឡូងមីមួយឱ្យបន្តសង្វាក់ផលិតកម្ម

Share

ភ្នំពេញ៖ បន្ទាប់ពីចុះស្វែងយល់ និងត្រួតពិនិត្យសហគ្រាសផលិតផលម្សៅដំឡូងមីមួយកន្លែងមានម៉ាក់យីហោ សញ្ញាហង្សពីររួចមក លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាលមួយនេះឱ្យបន្តពង្រឹងសង្វាក់ផលិតកម្មរបស់ខ្លួនបន្តទៀត។

                                       ​លោក ប៉ាន សូរស័ក្កិ កំពុងឈរពិនិត្យសង្វាក់ផលិតកម្មកែច្នៃម្សៅដំឡូមីសញ្ញា ហង្សពីរ។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើងថា ក្រសួងបាននឹងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍឧស្សហកម្មដំឡូងមី តាមរយៈការចរចារស្វែងរកទីផ្សារថ្មីៗ ការចងក្រងគោលនយោបាយដំឡូងមី ការរៀបចំទិវាដំឡូងមីប្រចាំឆ្នាំ និងការអនុវត្តគម្រោងពង្រីក ព្រមទាំងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ដំណាក់កាលទី ២ (CEDEP II)ផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏មានគម្រោងជំរុញទីផ្សារខ្នាតតូច ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រជាកសិករ និងការស្វែងទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម រួមទាំងដំឡូងមីផងដែរ។

ការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបែបនេះ ធ្វើឡើងក្នុងឪកាសចុះត្រួតពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ ស្ថិតនៅភូមិកៀនរូង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។​

សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន៕

Share

ព័ត៌មានទាក់ទង

Image