en     km
en     km

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុល​ការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ម៉ា​ឡេ​ស៊ី​

Share

​ភ្នំពេញ​៖​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្នុង​ខេត្តបាត់ដំបង​នឹង​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៦​។​

អ្នកស្រី យឿន ភាព អាយុ ៤៥ ឆ្នំា ជនសង្ស័យក្នុងអំពើជួញដូរមនុស្សទៅប្រទេសម៉ាឡេស៊ីត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍។

​លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ប្រចាំ​ខេត្តបាត់ដំបង​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​តាម​ការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​ស្នងការ​នគរបាល​ខេត្ត​ឲ្យ​បង្ក្រាប់​ការ​ជួញដូរ​មនុស្ស​ដោយ​ចាប់​ឃាត់ខ្លួន​និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ យឿ​ន​ ភាព​ អាយុ​ ៤៥​ ឆ្នាំ​ក្នុង​សំណុំរឿង​អំពើ​ជួញដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​ពុធ​ទី​១៧​ ខែមករា​នេះ​។​

​លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​ ពិ​ណ៌​នា​ថា​ មេខ្យល់​បាន​ទាក់ទង​អ្នកស្រី​ យឿ​ន​ ភាព​ឲ្យ​ជួយ​រក​ស្ត្រី​ខ្មែរ​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ប្រកាស​ថា​បម្រើការងារនៅក្រៅប្រទេស​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​១​ពាន់​ដុល្លារ​។​

​នៅ​ឆ្នាំ​២០១៥​ អ្នកស្រី​ យឿ​ន​ ភាព​ជា​ជនសង្ស័យ​បាន​ទាក់ទង​ស្ត្រី​ខ្មែរ​ចំនួន​៤​នាក់​ស្ថិត​ក្នុង​ខេត្តបាត់ដំបង​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​អ្នកស្រី​ភាព​ទទួល​បាន​ប្រាក់​ចំនួន​៣៧០​ដុល្លារ​ពី​មេខ្យល់​។​លើក​ចុង​ក្រោយ​នៃ​ការ​បញ្ជូន​នារី​ជា​ជន​រង​គ្រោះ​ម្នាក់​កាលពី​ចុងឆ្នាំ​២០១៦​ទៅ​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​ នៅ​ម៉ា​ឡេ​ស៊ី​ដោយ​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ជាងមួយ​ឆ្នាំ​។​នេះ​បើ​តាម​បញ្ជាក់​របស់​ លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​។​

​លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​បញ្ជាក់​ថា​នារី​រង​គ្រោះ​ចុង​ក្រោយ​នេះ​ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​លើក​កញ្ឆេផ្លែ​ឪឡឹក​ទំងន់​៧០​គីឡូក្រាម​ដោយ​ធ្វើការ​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១០​យប់​និង​រង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​រហូត​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។​

លោក​ ប៊ុ​ន​ វណ្ណ​រ៉ា៖«គេធ្វើបាបពេលគាត់អត់ចេះសាភាម៉ាឡេស៊ី ថៅកែប្រុសគេខឹងធាក់ចូលទូក្លាសេទឹក​កកក្លាផ្លែឈើបិទទុកកន្លះទៅរួចគាត់ចេញមកហើយពេលគាត់ឈឺបតជើងតូចគឺថៅកែម៉ាឡេអត់ឲ្យគាត់ឈប់រហូតដល់ពេលគាត់ឈឺខ្លំាងដល់ពេលបត់ជើងអត់ចេញទេ ចេញតែឈាម។»

​លោក​ វណ្ណ​រ៉ា​ បន្ថែម​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ស្ថានឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ជួយ​សង្គ្រោះ​ជនរងគ្រោះនិង​បញ្ជូន​មក​ស្រុក​កំណើត​វិញ​ក្នុង​ខែមករា​ ឆ្នាំ​ ២០១៨​នេះ។

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​សង្កេត​ឃើញ​ថា​​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​និង​ចំណេះ​ដឹក​ទាប​នៅ​តែ​ចាញ់​ការ​បោក​បញ្ឆោត​និង​ការ​អូស​ទាញ​ពី​ក្រុម​មេខ្យល់​នាំ​លក់​ទៅ​ក្រៅប្រទេស​ដោយ​ឃោសនា​ថា​ធ្វើការ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​។​អ្នកស្រី​ថា​ម្យ៉ាង​អាច​មក​ពី​កត្តា​តម្រូវការ​ការងារ​ក្នុងស្រុក​គ្មាន​តុ​ល្យា​ភាព​និង​ចំនួន​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​អាយុ​ធ្វើការ​។

​អ្នកស្រី​ សុ​គ​ន្ធា​ បញ្ជាក់​ថាបើ​តាម​របាយការណ៍​របស់​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ករណី​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ជួញដូរ​មនុស្ស​ទៅ​ក្រៅប្រទេស​ក្រោម​រូបភាព​រៀប​ការ​ដោយ​បង្ខំ​ក្នុង​ឆ្នាំ​២០១៧​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ដែរ​គឺ​១៥២​ករណី​។​អ្នកស្រី​ថា​ ករណី​ខ្លះ​ធ្ងន់ធ្ងរ​ហូត​ដល់​ជន​រង​គ្រោះ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​និង​របួស​ស្នាម​ជាដើម​។

​អ្នកស្រី​ សុ​គ​ន្ធា៖«ខាងយើងនូវតែទទួលបានប្រហាក់ប្រហែលជាមួយនិងកាលឆ្នំាគឺសរុបទំាងអស់ទទួលបាន១៥២ករណីសម្រាប់ជួញដូរកម្លំាងពលកម្មក៏ដូចជាការជួញដូរមនុស្សទៅក្រៅប្រទេសក្រោមរូបភាពរៀបការដោយបង្ខំជាដើម។​»​

​លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឲ្យ​ដឹង​ថា​អាជ្ញាធរ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​និង​ជួញដូរ​ទៅ​ប្រទេស​ថៃ​មាន​បី​ករណី​និង​ចាប់​ឃុំខ្លួន​មេខ្យល់​ចំនួន​ពីរ​នាក់​ក្នុង​។​បើ​តាម​លោក​ ប៊ុ​ន​ វណ្ណ​រ៉ា​ថា​អ្នកស្រី​ យឿ​ន​ ភាព​អាច​ប្រឈម​មុខ​ជាប់​ពន្ធនាគារ​៧​ឆ្នាំទៅ​១៥​ឆ្នាំ​។​

​បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ ខែមករា​នេះ​ស្តី​ពី​ការ​ជួយ​សង្គ្រោះ​និង​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​-​ពល​ការិនី​ចំនួន​២៩​នាក់​ពីប្រទេស​ម៉ាឡេស៊ីនិងប្រទេសវៀតណាម។​ក្នុង​នោះ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម​ជួយ​ពល​ការិនី​ខ្មែរ​៧​នាក់​ដែល​មេខ្យល់​បម្រុង​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​។​

​ពល​ការិនី​ខ្មែរ​ចំនួន​១១​នាក់​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​ដោយ​ធ្វើការ​ងារខុសច្បាប់​នៅ​ទីនោះ​។​និង​ពលករ​ខ្មែរ​១១​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពីលើ​ទូក​នេសាទ​។​ពលករ​-​ពល​ការិនី​ទាំងនោះ​ត្រូវ​បាន​ធ្វើ​មាតុភូមិ​វត្ត​ន៍​មក​ស្រុក​កំណើត​ចាប់ពី​ចន្លោះ​ថ្ងៃ​ទី​៦​ដល់​១៦​ខែមករា​ ឆ្នាំ​ ២០១៨​នេះ​៕

Share

Image
Image
Image