មិនមានអ្វីប្រែប្រួលទេ សម្រាប់អាមេរិក បើកូរ៉េខាងជើង មិនជ្រើសរើសយក ការចរចាដោយទទួលយកការរំលាយចោលអាវុធ នុយក្លេអ៊ែរ ដែលពុំនោះទេ មានតែការឆ្លើយតប គឺសកម្មភាពយោធា។ នេះជា ការព្រមានរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Rex Tillerson ដែលធ្វើឡើងក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស ២០ប្រទេស នៅក្រុង VANCOUVER ប្រទេសកាណាដានៅថ្ងៃទី ១៧មករានេះ។
បន្ទាប់ពីកិច្ចប្រជុំនេះ បិទបញ្ចប់សម្ព័ន្ធភាពរបស់អាមេរិក បានសន្យាបង្កើនការដាក់ទណ្ឌកម្មលើ កូរ៉េខាងជើងរហូតមានដំណោះ មួយធ្វើឡើង ដោយការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ លោក Rex Tillerson សង្កត់ធ្ងន់ធ្ងរថា អន្តរាគមន៍ការទូតបើជាប់គាំង គឺជាការប្រឈមកាន់តែចំពោះការគំរាមកំហែងពីកូរ៉េខាងជើង។
ការចរចារវាងអាមេរិកនិងកូរ៉េខាង គឺជាការចាំបាច់ តែបើពុំអាចទៅរូចត្រូវមានជម្រើសមួយទៀត ដែលទីភ្នាក់សារព័ត៌មានAP ចុះផ្សាយថា សកម្មភាពកងទ័ព។
ការគំរាមរបស់ប្រមុខការទូតអាមេរិកជាថ្មីម្ដងទៀតនេះ ទំនងនឹងធ្វើក្រុងព្យុងយ៉ាង ដែលស្ងប់ស្ងាតបន្តិច បន្តប្រតិកម្មឡើងវិញ ហើយអាចបន្តបាញ់កាំជ្រួចរំលងទ្វីបដ៏គួរឱ្យភ័យខ្លាចម្ដងទៀត។
សូមជម្រាបថា កិច្ចប្រជុំ ២០ប្រទេសនៃសន្ធិសញ្ញាពន្លត់សង្រ្គាមកូរ៉េឆ្នាំ ១៩៥៣ មិនមានប្រទេសចិន និងរុស្ស៊ីចូលរួមទេទោះបីពួកគេ ជាប្រទេសជាប់ពាក់ព័ន្ធក៏ដោយ៕