en     km
en     km

ក្រសួងសង្គមកិច្ចប្តេជ្ញារួមគ្នាបង្កើតមណ្ឌលថែទំាមនុស្សចាស់ឱ្យបានច្រើននៅកម្ពុជា

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញជំហររបស់ខ្លួនថា រដ្ឋាភិបាល និងក្រសួងនឹងរួមគ្នាខិតខំធ្វើយ៉ាងណាបង្កើតមណ្ឌលថែទំាមនុស្សចាស់ឱ្យបានច្រើននៅកម្ពុជា ដើម្បីបំពេញបន្ថែមលើកំណើនមនុស្សចាស់ និងថែទំាមនុស្សចាស់គ្មានលទ្ធភាពអាចរស់នៅបាន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងសង្គមកិច្ចបង្ហោះផ្សាយនាថ្ងៃទី១៦ មករានេះ។

លោក ជួន សារ៉េត រាយការណ៍!

 

ការបង្ហាញគោលជំហររបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង្ស សូត្រ ដូចនេះ ធ្វើទ្បើង ខណៈ នាយិកាប្រចំាប្រទេស នៃអង្គការអរុណរះកម្ពុជា លោកស្រី ហ្សេ រ៉ាល់ឌិនតុក្ស បានចូលជួបពិភាក្សាការងារពាក់ព័ន្ធសុខុមាលភាពមនុស្ស ចាស់ នៅថ្ងៃទី១៦ មករា ឆ្នំា២០១៨នេះ។

ជុំវិញរឿងនេះ លោកស្រី ហ្សេ រ៉ាល់ឌិនតុក្ស សម្តែងការរីករាយដែលបានសហការជាមួយក្រសួងសង្គមកិច្ច ក្នុងការបំពេញការងារទាក់ទងនឹងការជួយដល់កុមារ និងមនុស្សចាស់។

បន្ថែមពីនេះទៀតនោះ នាយិការូបនេះ លើកទ្បើងថា អង្គការអរុណរះ នឹងនៅតែបន្ត សកម្មភាព និងរួមសហការគ្នាបន្តទៀត ជាមួយក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះនៅកម្ពុជា។

នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគំាពារសង្គម ដើម្បីកំណត់ផែនការយុទ្ធសាស្រ្ត ក្នុងការធានាឱ្យមានសន្តិសុខប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកសេដ្ឋកិច្ច និងហិរញ្ញាវត្ថុរបស់ប្រជាជន សំដៅលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទំាងកាត់បន្ថយភាពក្រីក្រជាអតិបរមា។

គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង្ស សូត្រ ធ្លាប់បានលើកទ្បើងថា ក្រសួងកំពុងបង្កើតសមាគមននុស្សចាស់ឱ្យបានចំនួន ១៦៤៦ឃុំ-សង្កាត់ ទូទំាងប្រទេស ដើម្បីធ្វើយ៉ាងណាជួយដោះស្រាយ ចំពោះការលំបាករ​​បស់មនុស្សចាស់៕

 

Share

ព័ត៌មានទាក់ទង

Image