en     km
en     km

កម្ពុជា​-​វៀតណាម​នឹង​មាន​ផ្សារ​ធំ​មួយ​តាម​ព្រំដែន​ ខណៈ​ការ​បោះ​បង្គោលព្រំ​ដែនជិត​បញ្ចប់​

Share

ភ្នំពេញ៖កម្ពុជា​-វៀតណាម​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១៦​ ខែមករា​នេះ​ បាន​បើក​ការដ្ឋាន​សាងសង់​ផ្សារ​គំរូ​ជាប់​ព្រំដែន​រវាង​ខេត្ត​ត្បូងឃ្មុំ​កម្ពុជា​និង​ខេត្ត​តៃ​និ​ញ​វៀតណាម​ ដើម្បី​ដោះ​ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ ទាំង​ពីរ​ខណ​ការ​បោះ​បង្គោលព្រំ​ជិត​បញ្ចប់​។​

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួពាណិជ្ជកម្មកម្ពុជានិងលោកវ៉ូ ហ្គុងមិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាបើកការដ្ឋានសាង​សង់ផ្សារគំរូជាប់ព្រំដែនរវាងខេត្តត្បូងឃ្មុំកម្ពុជានិងខេត្តតៃនិញវៀតណាម។Facebook

​លោក​ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រ​សួ​ពាណិជ្ជកម្ម​កម្ពុជា​បញ្ជាក់​ថា​ផ្សារ​គំរូ​ស្ថិត​នៅ​ក្នុង​ឃុំ​ដារ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ជាប់​ខេត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម​នឹង​ជួយ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​នៅ​តាម​បន្ទាត់​ព្រំដែន​និង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាជន​ទាំង​ពីរ​។​

​លោក​រដ្ឋមន្ត្រី​បន្ថែម​ថា​ផ្សារ​គំរូ​នេះ​មានឈ្មោះ​ថា​«​ផ្សារ​ដារ​»​ដែល​មាន​ទំហំ​ជិត​២​ម៉ឺន​ម៉ែត្រការ៉េ​។​ផ្សារ​នេះ​នឹង​ចំណាយ​ថវិការ​សាងសង់​ប្រមាណ​២​លាន​ដុល្លារ​ឬ​ស្មើ​ជាង​៤៤​លាន​៧​សែន​ដុ​ង​ជា​ ជំនួយ​របស់​រដ្ឋាភិបាល​វៀតណាម​។​នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងពាណិជ្ជកម្ម​បង្ហោះ​នៅ​ថ្ងៃនេះ​។​

«​ខ្ញុំ​សង្ឃឹមថា​ផ្សារ​នេះ​ នឹង​បម្រើ​អត្ថប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សម្រាប់​ដាក់​លក់ទំនិញ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​និង​របាំង​ពាណិជ្ជកម្ម​នានា​ដែល​តែ​តែង​រាំងស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ និង​ផលិតផល​នៅ​តាម​ព្រំដែន​កម្ពុជា​និង​វៀតណាម​»​។​

​លោក​វ៉ូ​ ហ្គុ​ង​មិ​ញ​ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បញ្ជាក់​ថា​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ដារ​នេះ​ដើម្បី​អបអរ​ខួប​លើក​ទី​៥០​ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម​។​

«​ខ្ញុំ​សង្ឃឹមថា​ការ​សាង់សង់​ផ្សារ​ដា​នេះ​ នឹង​នាំ​មក​នូវ​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​ និង​វៀតណាម​ ហើយនឹង​ក្លាយជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ និង​ការ​ពង្រីក​កិច្ចសហការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត​ ប្រកបដោយ​ជោគជ័យ​។​»

​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគទុន​ពី​បរទេស​មក​កម្ពុជា​មាន​តម្លៃ​ចន្លោះ​១,៧​ពាន់​លាន​ដុល្លារ​ទៅ​២​ពាន់​លាន​ដុល្លារ​។​គិត​រយៈពេល​១១​ខែ​ឆ្នាំ​២០១៧​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគ​រវាង​កម្ពុជា​-​វៀតណាម​ ៣៤៣៨​ លាន​ដុល្លារ​កើនឡើង​៣១,៥​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ មាន​២៩២៦​លាន​ដុល្លារ​។​

​ការ​ស្ថាបនា​ផ្សារ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ផ្សារ​ដារ​ក្នុងស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ ជាប់​ខេត្ត​តៃ​និ​ញ​ប្រទេស​វៀតណាម​នេះ​ក៏​ស្រប​ពេល​វៀតណាម​ព​ន្លឿ​ន​ការ​បោះបង្គោល​ព្រំដែន​អោយ​ឆាប់​ចប់​ ។​

​លោកស្រី​ កុយ​ពិសី​ អនុប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​កម្ពុជា​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​កាលពី​ស​ប្ដា​ហ៍​មុន​ថា​ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ នៅ​សល់​តែ​១៦​ភាគ​នឹង​ធ្វើ​រួចរាល់​ហើយ​៕

Share

Image
Image
Image