en     km
en     km

គ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៩៤នាក់ត្រឹម១៥ថ្ងៃនាដើមឆ្នំា២០១៨

Share

ភ្នំពេញ៖ យ៉ាងតិចណាស់មនុស្ស ៩៤នាក់បានស្លាប់ករណីគ្រោះថ្នាក់ចរាចរណ៍និងរងរបួសធ្ងន់ស្រាលជាង២០០នាក់ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ មករា ឆ្នំា២០១៨។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងនារសៀលថ្ងៃទី ១៥ មករា ម្សិលមិញនេះ។

តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ១៥ថ្ងៃ គឺថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នំា២០១៨ កើតទ្បើងចំនួន ១៥៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៩៤នាក់ រងរបួសសរុប ២០៩នាក់ ក្នុងនោះរបួសធ្ងន់ ១៤៤នាក់ និងរងរបួសស្រាល ៦៥នាក់។

ដោយទ្បែក តាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា គិតត្រឹមតែរយៈពេល១ថ្ងៃ កាលពីថ្ងៃទី១៥ ខែមករា ឆ្នំា២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទំាងប្រទេសកើតទ្បើងចំនួន ១៣លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ ក្នុងនោះស្រី២នាក់ រងរបួសធ្ងន់ ៨នាក់ រងរបួសស្រាល ៣នាក់។

តាមរបាយការណ៍ដដែល មូលហេតុដែលបណ្តាលឱ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីល្មើសល្បឿន ៦លើក(ស្លាប់៣នាក់) មិនគោរពសិទ្ធិ ២លើក បត់គ្រោះថ្នាក់២លើក (ស្លាប់២នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់)​ ប្រជែង ១លើក (ស្លាប់១នាក់) និងស្រវឹង១លើក។

​គួរជម្រាបដែរថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ ខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពត កំពង់ធំ និងខេត្តកំពង់ចាម៕​

Share

Image Not Found
Image

ព័ត៌មានទាក់ទង