en     km
en     km

ចិន​នឹង​ជួយ​ព្យាបាល​វះកាត់​ជំងឺ​បេះដូង​កុមារ​កម្ពុជា​១០០​នាក់​ដោយ​ឥត​គិតថ្លៃ​

Share

ភ្នំពេញ​៖​ប្រទេស​ចិន​នឹង​ជួយ​ព្យាបាល​វះកាត់​ជំងឺ​បេះដូង​ពី​កំណើត​ដល់​កុមារ​កម្ពុជា​ចំនួន​១០០​នាក់​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​បី​ឆ្នាំ​នៃ​កម្មវិធី​ឈ្មោះ​ថា​«China-Cambodia​ Love​ Heart​ Journey»​។​នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​។​

​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ី​ន​ហួរ​ កម្មវិធី​«China-Cambodia​ Love​ Heart​ Journey»​ដើម្បី​ជួយ​វះកាត់​ជំងឺ​បេះដូង​ដល់​កុមារ​កម្ពុជា​ត្រូវ​បាន​សម្ពោធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​មុន​រវាង​លោកនាយក​រដ្ឋមន្ត្រី​ចិន​ លី​ ខឺ​ឈាង​ ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ នៅ​វិមាន​សន្តិភាព​។​

​តាម​ប្រភព​ដដែល​បញ្ចា​ក់ថា​ វេជ្ជបណ្ឌិត​ចិន​នឹង​បង្រៀន​ដល់​បុគ្គលិក​ពេទ្យ​កម្ពុជា​ហើយ​វេជ្ជបណ្ឌិត​កម្ពុជា​ក៏​អាច​មានឱកាស​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ថែម​ទៀត​ផង​។​

​ប្រទេស​ចិន​នឹង​ធ្វើ​សហ​ប្រ​តិ្ត​ការ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ស្រាវជ្រាវ​ក្នុង​ប្រទេស​អាស៊ី​ អាគ្នេយ៍​នៃ​ការធ្វើ​រោគវិនិច្ឆ័យ​ដំបូង​និង​ការ​អន្តរ​គម​ន៍​ទូលំទូលាយ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។​

​ជា​ប្រវត្តិសាស្ត្រ​ជាង​១០០​ឆ្នាំ​ដែល​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​កុ​សមៈជា​មន្ទីរ​ពេទ្យដ៏​ចំ​ណាស់​មួយ​នៅ​រាជធានី​ភ្នំ​ព​ញ​។​ប្រទេស​ចិន​គ្រោង​នឹង​សាងសង​អគារ​មន្ទីរពេទ្យ​ក្នុង​ទំហំ​២៩០០០​ម៉ែត្រ​ កា​រ៉េ​និង​៤០០​គ្រែ​ ហើយ​មន្ទីរពេទ្យ​នេះ​នឹង​ដូរ​ឈ្មោះ​ថា​«​មន្ទីរ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះ​កេតុមាលា​កុស​មៈ​»៕​ប្រភព​៖​ Xinhua​

Share

Image
Image
Image