en     km
en     km

សម្តេច ហ៊ុន សែន ថា លោកនឹងបន្ដកាន់តំណែងជានាយករដ្ឋមន្រ្ដី១០ឆ្នាំទៅមុខបន្ដទៀតដើម្បីប្រទេសជាតិ

Share

ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាបានថ្លែងថា គិតមកដល់ត្រឹមថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ គឺ សម្ដេចដឹកនាំប្រទេសបានរយៈពេល ៣៣ឆ្នាំហើយ ហើយសម្ដេចនឹងបន្ដកាន់តំណែងជានាយករដ្ឋមន្រ្ដីនេះរយៈពេល ២អាណត្តិ ស្មើនឹង ១០ឆ្នាំទៅមុខបន្ដទៀត។

ការថ្លែងរបស់សម្ដេច ហ៊ុន​ សែន ដូចនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយអ្នករត់ម៉ូតូ ឌុប ម៉ូតូកង់បី និងអ្នករត់តាកស៊ីជាង ៤ពាន់នាក់ នៅកោះពេជ្រ នាព្រឹកថ្ងៃអាទិត្យ  ១៤ មករា ឆ្នាំ ២០១៨នេះ។

នៅក្នុងពិធីនេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្ដេចមិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្រ្ដីនោះទេ ហើយក៏រកពេលសម្រាកពីតំណែងមិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យសម្ដេចបន្ដដោះស្រាយ។

សម្ដេច ហ៊ុន​ សែន ក៏បានថ្លែងអំណងគុណដល់ថ្នាក់ដឹកនាំបក្ស និងជាតិជំនាន់មុនដែលបានបោះឆ្នោតគាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី ។ សម្ដេចថ្លែងថា តំណែងជានាយករដ្ឋមន្រ្ដីរបស់សម្ដេចរយៈពេល ៣៣ឆ្នាំ មកនេះ មិនមែនជាការក្សាបានដោយសារចុងកាង និងអំពើផ្ដាច់ការនោះទេ។

សម្តេច ហ៊ុន សែន រំពឹងថា  ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត ដើម្បីសម្តេចមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសនេះទៅមុខបន្តទៀត។

សូមជម្រាបដែរថា កាលពីថ្ងៃទី ១៣ មករា ម្សិលមិញនេះ សម្ដេច ហ៊ុន សែន ក៏បានចុះជួប សំណេះសំណាល និងពិសារអាហារជាមួយអ្នកប្រកបរបរធាក់ស៊ីក្លូទាំងអស់ក្នុងរាជធានីភ្នំពេញ ជាង ៣០០នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ។ នៅក្នុងពិធីសំណេះសំណាលនោះ សម្ដេចបានដាក់អោយប្រើប្រាស់ជាផ្លូវការនូវមូលនិធិសម្រាប់ជួយទ្រទ្រង់ទៅដល់ជីវភាពអ្នកធាក់ស៊ីក្លូទាំងអស់នៅរាជធានីភ្នំពេញ៕

Share

Image
Image
Image