en     km
en     km

អូស្ត្រាលីបន្តលើកទឹកចិត្តពលរដ្ឋកម្ពុជាទទួលអាហារូបករណ៍

Share

ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាដែលតំណាងឱ្យនាយកដ្ឋានកិច្ចការបរទេសនិងពាណិជ្ជកម្មបានជូនដំណឹង អំពីការផ្ដល់អាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ដល់ពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំសិក្សាថ្មី ២០១៩ ។

តាមសេចក្ដីជូនដំណឹងនេះ ការទទួលពាក្យសុំអាហាររូបករណ៍នេះ ដោយចាប់ផ្ដើមពីថ្ងៃទី ១កុម្ភៈ ឆ្នាំ ២០១៨ ហើយកាលបរិច្ឆេទ បិទការដាក់ពាក្យនេះ នៅថ្ងៃទី ១៨ មេសា ឆ្នាំ២០១៨។

សេចក្ដីជូនដំណឹងរបស់ស្ថានទូតអូស្ត្រាលីធ្វើឡើងកាលពីថ្ងៃទី ៣មករា ដែលវិទ្យុស្រ្តីទទួលបាននៅថ្ងៃ ពុធ ទី ១០មករា បាន បញ្ជាក់ថា គោលបំណងនៃផ្ដល់អាហាររូបករណ៍នេះ សំដៅជំរុញចំណេះដឹងការអប់រំ គឺជាពានរង្វាន់កម្រិតអន្តរជាតិដ៏មានកិត្តិយសផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់មេដឹកនាំជំនាន់ក្រោយ ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្ស។  

ជាមួយគ្នានេះ នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីមានការលើកទឹកចិត្តដល់ស្ត្រី និងជនពិការ ក៏អាចដាក់ពាក្យសុំអាហាររូបករណ៍នេះដែរ ដោយចាត់ទុកថា ជាអាទិភាពខ្ពស់។

ដើម្បីទទួលបាន ព័ត៌មានបន្ថែមទៀត ការិយាល័យពានរង្វាន់អាហាររូបករណ៍បានផ្ដល់លេខទូរស័ព្ទទាក់ទងមួយខ្សែ  ០២៣ ២២២ ០៦២ ។

សូមជម្រាបថា អូស្ត្រាលី ជាប្រទេសមួយដែលបាន ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាជាខ្លាំងលើវិស័យធនធានមនុស្ស អប់រំ និងកសិកម្ម។​ ជំនួយរបស់ប្រទេសនេះ ស្ថិតក្រោមក្រមខណ្ឌមួយ បន្ទាប់ពីកម្ពុជាបានសន្តិភាពតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ១៩៩១៕

Share

Image
Image
Image