en     km
en     km

យ៉ាងតិចណាស់កម្មការិនី៥៣នាក់រងរបួសធ្ងន់ស្រាលករណីក្រទ្បាប់រថយន្ត

Share

យ៉ាងតិចណាស់ក្រុមកម្មករ ចំនួន ៥៣នាក់ បានរងរបួសធ្ងន់ និងស្រាល ករណីរថយន្តដឹកកម្មករមួយគ្រឿងវ៉ាជែងគ្នាបណ្តាល ឱ្យក្រទ្បាប់ដោយខ្លួនឯង ។ នេះបើតាមទំព័រហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហោះផ្សាយនាលយប់ថ្ងៃទី០៩ មករា ឆ្នំា២០១៨។

តាមប្រភពដដែល គ្រោះថ្នាក់ចរាចរណ៍ក្រទ្បាប់រថយន្តនេះ កើតទ្បើងវេលាម៉ោង ៤ និង ៥០នាទី នាថ្ងៃទី០៩ មករា ឆ្នំា២០១៨ នៅចំណុចលើផ្លូវជាតិលេខ ៥១ ចន្លោះគីទ្បូម៉ែត្រ លេខ១៦-១៧ នៅក្នុងភូមិតាទ្បាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធរឿងនេះ ស្នងការរងខេត្តកំពង់ស្ពឺលោក តាប់ លន បានឱ្យដឹងថាមុនពេលកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿងម៉ា HYUNDAI PORTER ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4216​ បើកបរដោយឈ្មោះសុត ធារ៉ា ភេទប្រុស ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយដឹកកម្មករ កម្មារិនីចំនួន ៥៥នាក់។

លោក បន្តថាករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារតែ ទ្បានដឹកកម្មករ កម្មការិនីនេះ បានវ៉ាប្រជែងរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានក្រទ្បាប់គ្រោះថ្នាក់ដោយខ្លួនឯងនឹងបណ្តាលឱ្យរបួសមនុស្សចំនួន ៥៥នាក់ ក្នុងប្រុស២នាក់ ហើយរបួសធ្ងន់ចំនួន៤នាក់។ក្រោយកើតហេតុកម្លំាងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image