ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី បានប្រកាសជូនដំណឹងឈ្មោះហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ដ្រីហ៊ុនសែន ដើម្បីបំបាត់ចម្ងល់ និងបញ្ចៀសការភ័ន្តច្រឡំរបស់អ្នកលេងហ្វេសប៊ុក ។
យោងសេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រី ចុះថ្ងៃទី២០ខែកញ្ញា ២០១៥ បានបញ្ជាក់ថា ហ្វេស៊បុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានឈ្មោះថា Samdech Husan, Cambodian Prime Minister ។
សេចក្ដីជូនដំណឹងដដែលបានបន្ថែមថា មូលហេតុនៃការប្រកាសបង្ហាញទំព័រហ្វេសប៊ុកផ្លូវការ របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នេះ គឺដើម្បីបញ្ចប់មន្ទិលសង្ស័យនានា និងដើម្បីចៀសវាងការភ័ន្ដច្រឡំ ដល់អ្នកលេងបណ្ដាញសង្គមផងដែរ បន្ទាប់ពីខុទ្ទកាល័យលោកនាយករដ្ឋមន្ដ្រីរកឃើញថា ប្រព័ន្ធ ព័ត៌មានសង្គម ពិសេសប្រព័ន្ធហ្វេសប៊ុក និងគណនីមួយចំនួនកន្លងមក អះអាងថា ជាគណនីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
សូមជម្រាបថាបច្ចុប្បន្ននេះ Facebook របស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន មានអ្នកឡៃ (Like)ជាង ១លាន ៦ម៉ឺននាក់ ។