en     km
en     km

ក្រសួងធនធានទឹកជូនដំណឹងពីអាកាសធាតុនៅកម្ពុជាដែលនឹងចុះត្រជាក់ម្ដងទៀត

Share

ក្រុងភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃ ទី ១០ រហូតដល់ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ដែលសីតុណ្ហភាពនឹងចុះត្រជាក់ជាលើកទី ៣ ដោយតំបន់ជួរភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់រហូតដល់ ១៤ អង្សាសេ។

អាកាសធាតុដែលចុះត្រជាក់នេះ បណ្តាលមកពីទទួលរងឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ខ្សោយពីប្រទេសចិន ប៉ុន្តែការចុះត្រជាក់នៅពេលនេះ មិនដូចជាការចុះត្រជាក់លើកទី ២ នោះទេ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងធនធានទឹក។

ក្រសួងបានបញ្ជាក់ទៀតថា ក្រៅពីជួរភ្នំដងរែក ដែលចុះត្រជាក់ជាង ១៤ អង្សាសេនេះ ខេត្តមួយចំនួនដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង ខេត្តប៉ៃលិន នឹង ចុះត្រជាក់ក្នុងរង្វង់ ១៦ ទៅ១៨ អង្សាសេ ហើយតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពមានរង្វង់ ២៣ ទៅ ២៤ អង្សាសេ៕

 

Share

ព័ត៌មានទាក់ទង

Image