en     km
en     km

​សង្គម​ស៊ី​វិល​បង្ហាញ​ការ​ទប់ស្កាត់​ការ​ជួយ​ដូរ​ស្ត្រី​និង​កុមារ​ខណៈ​ពលករ​ចំណាក់ស្រុក​ជួយ​សង្គ្រោះ​កាន់តែ​ច្រើន​

Share

​ភ្នំពេញ​៖​អង្គការ​សង្គម​ស៊ី​វិល​បង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​លទ្ធផល​នៃ​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​ស្ត្រី​និង​កុមារ​នៅ​ឆ្នាំ​២០១៧​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​ស្រប​ពេល​ពលករ​ចំណាកស្រុក​ខែ្ម​រ​ដោយ​ខុសច្បាប់​៥៦​នាក់​ត្រូវ​បាន​ជ្ញា​ធរ​ជួយ​សង្គ្រោះ​និង​ធ្វើ​មាតុភូមិនិវត្តន៍​មក​ស្រុក​កំណើត​នៅ​ដើមឆ្នាំ​២០១៨​នេះ​។​ 

ប៉ូលិសបង្ក្រាបកន្លែងរកស៊ីផ្លូវភេទនៅរាជធានីភ្នំពេញ។ប្រភពរូបភាព៖អង្គការមេត្រីអន្តរជាតិ(AIM)

​យ៉ាងតិច​ពលករ​ចំណាកស្រុក​ខ្មែរ​៥៦​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ក្រោយ​ពេល​ពួក​គេ​ធ្វើ​ដោយ​ខុ​ច្បាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ថៃ​ និង​វៀតណាម​។​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​ ២០១៨​។​

​ពលករ​ខ្មែរ​ចំនួន​២៩​នាក់​ជួយ​សង្គ្រោះ​ពី​ប្រទេស​វៀតណាម​គឺ​៥​នាក់​មក​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​និង​ ពលករ​ខ្មែរ​ធ្វើការ​លើ​ទូក​នេសាទ​នៅ​ប្រទេស​ថៃ​ចំនួន​២២​នាក់​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ បន្ទាប់​ពី​តុលាការ​ថៃ​កាត់ទោស​ពី​បទ​នេសាទ​ខុសច្បាប់​។​

​ការ​បញ្ជូន​ពលករ​ចំណាកស្រុក​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នេះ​គឺ​ស្រប​ពេល​អង្គការ​ មេ​ ត្រី​អន្តរជាតិ​ហៅ​កាត់​(AIM)​បង្ហាញ​ភាព​វិជ្ជមាន​ចំពោះ​ការ​ជួយ​សង្គ្រោះ​ស្ត្រី​និង​កុមារ​រង​គ្រោះ​និង​ងាយ​រង​គ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅ​ឆ្នាំ​២០១៧​នេះ​។​

​លោក​ស្រី ខេ​ង​ ស៊ី​សា​រ៉ាត់​ នាយិកា​រង​ប្រចាំ​ប្រទេស​នៃ​អង្គការ​មេត្រី​អន្តរជាតិ​(AIM)​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អង្គការ​របស់​លោកស្រី​ជួយ​សង្គ្រោះ​ស្ត្រី​និង​កុមារ​ងាយ​រង​គ្រោះ​ពី​អំពើ​ការ​ជួញដូរ​ផ្លូវភេទ​ចំនួន​៣៦៨​នាក់​និង​ជួយ​សង្គ្រោះ​ស្រី្ត​រង​គ្រោះ​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​ចំនួន​៤៨​នាក់​។​

​លោកស្រី​ ស៊ី​សា​រ៉ាត់​ បន្ថែម​ថា​អង្គការ​មេត្រី​អន្តរជាតិ​ជួយ​សង្គ្រោះ​ស្ត្រី​និង​កុមារ​រង​គ្រោះ​និង​ ងាយ​រង​គ្រោះ​មាន​ចំនួន​ច្រើន​នៅ​ឆ្នាំ​២០១៧​គឺ​៤១៦​ករណី​។​ខណៈ​ដែល​ឆ្នាំ​២០១៦​ជួយ​សង្គ្រោះ​ពី​ការ​ជួញដូរ​មាន​ត្រឹម​៣២៨​ករណី​។​«​សម្រាប់​អង្គការ​មេត្រី​អន្តរជាតិ​យើង​ទទួល​បាន​៤១៦​ករណី​បើ​ប្រៀបធៀប​ឆ្នាំ​២០១៦​គឺ​យើង​កើនឡើង​ដោយសារ​យើង​មាន​កិច្ច​សហប្រតិបត្តិការ​ណ៍​ល្អជា​មួយ​អាជ្ញាធរ​ហើយ​យើង​ចុះ​ជួយ​ធ្វើ​ការងារ​នឹង​បាន​ច្រើន​ជាង​មុន​។​»

​អ្នកស្រី​ ឆ​ន​ សុ​គ​ន្ធា​ ប្រធាន​ផ្នែក​ស្ត្រី​និង​កុមារ​នៅ​សមាគម​អា​ដ​ហុ​ក​ឲ្យ​ដឹង​នៅ​អំឡុង​ខែតុលា​ ឆ្នាំ​២០១៧​ថា​យ៉ាងតិច​លោកស្រី​ទទួល​បាន​ពាក្យបណ្តឹង​ពី​សាច់ញាតិ​ជន​រង​គ្រោះ​ប្រមាណ​២០​នាក់​ក្នុង​មួយ​ខែ​នៃ​ករណី​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ កេងប្រវ័ញ្ច​ផ្លូវភេទ​និង​ការ​រៀប​ការ​ដោយ​បង្ខំ​ជាមួយ​ជនជាតិ​ចិន​។​

​បើ​តាម​របាយការណ៍​ថ្មី​មួយ​ស្តី​ពី​ទាសភាព​សម័យ​ទំនើប​គឺ​ក្នុង​ចំណោម​មនុស្ស​៤​លាន​៨​សែន​នាក់​ត្រូវ​បាន​គេ​កេងប្រវ័ញ្ច​ផ្លូវភេទ​ក្នុង​ឆ្នាំ​២០១៦​។​ ជន​រង​គ្រោះ​ ៩៩​ ភាគរយ​ជា​ស្ត្រី​ ហើយ​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់​ជា​កុមារ​។​

​ស្ត្រី​និង​កុមារ​៨៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​១៥៤​លាន​នាក់​ត្រូវ​បាន​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​។​៥៩​ភាគរយ​ត្រូវ​បាន​ធ្វើ​ការងារ​ដោយ​បង្ខំ​ពី​វិស័យ​ឯកជន​។​ស្ត្រី​និង​កុមារី​ត្រូវ​បាន​ចាត់​ចូល​គ្រប់​ផ្នែក​នៃ​ទម្រង់​ទាសភាព​សម័យ​ទំនើប​លើកលែងតែ​ពលកម្ម​បង្ខំ​ឱ្យធ្វើ​ការងារ​ដោយ​ស្ថាប័នរដ្ឋ​។​

​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ចេញ​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក​ចេញផ្សាយ​កាលពី​នៅ​ខែកក្កដា​ ឆ្នាំ​ ២០១៧​ បញ្ជាក់​ថា​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​ជួញដូរ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ដោយ​ក្រសួង​ការងារ​មិន​បាន​ពិនិត្យ​មើល​ភ្នាក់ងារ​ជ្រើសរើស​ពលករ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​កង្វះ​ធនធានមនុស្ស​។​

​របាយការណ៍​នេះ​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់ទោស​ជនល្មើស​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​៥៣​នាក់​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥​មាន​៦៩​នាក​។​រដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​២៧២​នាក់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី​១៣៩​ពី​ប្រទេស​ថៃ​និង​៦៤​នាក់​ពី​ប្រទេស​ចិន​៕

Share

ព័ត៌មានទាក់ទង

Image