អ្នកសិក្សាស្រាវជ្រាវខាងប្រវត្តិសាស្ត្រ និងអរិយធម៌ខ្មែរបានកត់ត្រាដូចៗគ្នាថា កម្ពុជាជាប្រទេសប្រកាន់របបមាតាធិបតេយ្យ គឺស្ត្រីជាធំ ។ តាមឯកសារ ឬប្រវត្តិរឿងព្រេងបុរាណខ្មែរ ទាក់ទងនឹងប្រវត្តិកម្ពុជានៅដើមគ្រឹះសករាជនោះឃើញថា ប្រទេសកម្ពុជាគ្រប់គ្រងដោយក្សត្រីមួយព្រះអង្គ គឺព្រះនាងសោមា ឬខ្លះថា ព្រះនាងលីវយី ឬក៏ព្រះនាងនាគ។ ហើយនៅសម័យលង្វែក មានក្សត្រីមួយអង្គទៀត ដែលមានកេរ្តិ៍ឈ្មោះល្បីដែរនោះ គឺព្រះនាងអង្គម៉ី។
ប៉ុន្តែអ្នកសិក្សាខាងប្រវត្តិសាស្ត្រខ្មែរបានរកឃើញថា ខ្មែរធ្លាប់មានក្សត្រី៦ព្រះអង្គគ្រង បានគ្រងរាជសម្បត្តិ។ តើក្សត្រីទាំងនោះមានព្រះនាមអ្វីខ្លះ? សោយរាជសម្បត្តិនៅសម័យកាលណា? តើហេតុអ្វីបានជាតួនាទីរបស់ស្ត្រីក្នុងការដឹកនាំប្រទេសនាបច្ចុប្បន្ននេះបានធ្លាក់ចុះ? តើធ្វើយ៉ាងណា ដើម្បីឲ្យស្ត្រីអាចវិលទៅរកភាពជាអ្នកដឹកនាំប្រទេសឡើងវិញ?
សូមស្ដាប់កិច្ចសម្ភាសន៍ រវាងលោកណុល ដារ៉ា អ្នកគ្រប់គ្រងផ្នែកព័ត៌មាននៃវិទ្យុស្ត្រីអេហ្វអឹម ១០២ ជាមួយលោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ដែលមានខ្លឹមសារ ដូចតទៅ៖