ភ្នំពេញ៖ក្រុមជំនាញអាជ្ញាធរជាតិអប្សរាដំណើរការគម្រោងជួសជុលផ្គុំឡើងវិញបដិមាទ្វារបាលដែលបានកំណាយរកឃើញនៅប្រាសាទទន្លេស្ងួតកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧។
បដិមាទ្វារបាលដែលបានកំណាយរកឃើញនៅប្រាសាទទន្លេស្ងួតកាលពីអំឡុងខែកក្កដា ឆ្នំា២០១៧។រូបភាព៖អាជ្ញាធរជាតិអប្សរា
លោក ឮ ចាន់ណូរ៉ា មន្ត្រីជំនាញផ្នែកជួសជុលនិងអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានឲ្យដឹងថាការជួសជុលនិងផ្គុំឡើងវិញបដិមាទ្វារបាលចំនួន៦បំណែកគឺព្រះកេស ដងខ្លួន ដៃជើងនិងក្រវិល។នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា ចុះផ្សាយនៅថ្ងៃសោរ៍នេះ។
លោក ចាន់ណូរ៉ាបន្ថែមថាក្រុមកាងារបានសិក្សាអំពីប្រវត្តបដិមា ក្បាច់លម្អ និងទំហំខូចខាតទាំងផ្ទៃខាងក្នុងនិងផ្ទៃខាងក្រៅ។លោកបញ្ជាក់ថាការជួសជុលមានពីរដំណាក់កាលគឺទី១សម្អាតពីភាពពុកផុយនិងសម្អាតធូលីដីជាដើម។
លោក ចាន់ណូរ៉ា អះអាងថា បច្ចុប្បន្នការសម្អាតបានប្រមាណ៥០ភាគរយហើយគម្រោងជួសជុលបញ្ចប់មិនអាចកំណត់ពេលវេលាជាក់លាក់នៅឡើយ៕